​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ចុះ​ផ្អាក​ការ​ សាងសង់​របង​របស់​លោក​ ឌឿ​ន​ សុវណ្ណ​ ដែល​ឋិត​នៅ​ក្នុង​ដី​អភិវឌ្ឍន៍​

ចែករំលែក៖

​ភ្នំពេញ​៖​ គណៈកម្មាធិការ​ចម្រុះ​របស់​ សាលា​ខណ្ឌឫស្សីកែវ​ដែល​ដឹង​ថា​ ដឹកនាំ​ ដោយ​លោក​សន​ សោ​ភ័​ណ្ឌ​ នាយក​រដ្ឋ​ បាល​ស្ដីទី​និង​លោក​ស្មាស់​ រិ​ទ្ធី​ ប្រធាន​ ការិយាល័យ​អន្ដរ​វិស័យ​ ព្រមទាំង​មន្ដ្រី​ ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត​បាន​ចុះ​ទៅ​*​ឃាត់​ដី​ឡូត៍​មួយ​កន្លែង​ដែល​ជា​របស់​ លោក​ឌឿ​ន​ សុវណ្ណ​ ក្នុង​គោលបំណង​ធ្វើ​ របង​ថ្ម​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ (​កំពុង​ស្ថិត​នៅ​ក្នុង​អាជ្ញាធរ​ជាតិ​ដោះ​ ស្រាយ​វិវាទ​ដីធ្លី​)​ ។​

​គណៈកម្មាធិការ​ចម្រុះ​របស់​ខណ្ឌ​ ឫស្សី​បាន​ចុះ​ដល់ទី​តាំង​ខាងលើ​នៅ​ព្រឹក​ ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​*​ចំណុច​ភូមិ​ស្ពាន​ខ្ពស់​តាម​ផ្លូវ​លេខ​១៧០៣​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​។​

​មន្ដ្រី​ដែល​ចុះ​អនុវត្ដ​កិច្ចការ​ខាងលើ​ នេះ​បានឱ្យ​ដឹង​ថា​ ការ​នាំ​កម្លាំង​ចុះ​ធ្វើ​ ការ​ហាមឃាត់​នេះ​ក្រោម​ការ​បញ្ជា​ របស់​លោក​ ជា​ ពិសី​ អភិបាល​នៃ​គណៈ​ អភិបាល​ខណ្ឌឫស្សីកែវ​ ហើយ​ពេល​ចុះ​ មក​ដល់ទី​តាំង​ខាងលើ​ក្រុមការងារ​ពិនិត្យ​ ឃើញ​ថា​លោក​ឌឿ​ន​ សុវណ្ណ​ បាន​ធ្វើការ​ វាយ​របង​បេតុង​ដែល​មានការ​ប៉ះពាល់​ នោះ​ចេញ​រួច​ហើយ​ ប៉ុន្ដែ​សំណង់ផ្ទះ​ផ្ទាល់​ ដី​ដែល​ប៉ះពាល់​ដែល​នោះ​ពុំ​ទាន់​បាន​ វាយ​ចេញ​ទៅ​តាម​គំនូស​ប្លង់​របស់​គណៈ​ ក​ម្មា​ធិ​ការ​ចម្រុះ​ខណ្ឌ​ដែល​បាន​ចុះ​បាញ់ថ្នាំ​នៅឡើយ​ទេ​ ហើយ​ជាង​នេះ​ទៅ​ទៀត​ លោក​ឌឿ​ន​ សុវណ្ណ​ កំពុង​បម្រុង​នឹង​ធ្វើ​ របង​ថ្មី​ឡើង​វិញ​ ដូច្នេះ​ដើម្បី​ចៀសវាង​ ការ​ធ្វើ​របង​រំលោភ​លើ​ដី​គម្រោង​បើក​ ផ្លូវ​លេខ​១៧០៣​ទៀត​នោះ​ក្រុមការងារ​ ក៏​បាន​សម្រេច​ផ្អាក​ការ​សាងសង់​របង​ នោះ​ជា​បណ្ដោះអាសន្ន​សិន​ និង​ណែនាំ​ ឱ្យ​ម្ចាស់​សំណង់​បន្ដ​រុះរើ​សំណង់ផ្ទះ​ផ្ទាល់​ ដី​ទាំងនោះ​ចេញ​ ។​

​បើ​និយាយ​ពី​ទីតាំង​ខាងលើ​ស្ថិត​នៅ​ ក្នុង​តំបន់​អភិវឌ្ឍន៍​ខណ្ឌឫស្សីកែវ​មួយ​ នេះ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​មានការ​អូស​ បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ ហើយៗ​មាន​ទីតាំង​ខ្លះ​ដី​មួយ​កន្លែង​មាន​ ឈ្មោះ​ជាន់​គ្នា​ដល់​ទៅ​៥​នាក់​ ខ្លះ​ទៀត​នាំ​ គ្នា​ចាប់​យក​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​មានការ​ ឈឺក្បាល​ក្នុង​ការ​ដោះស្រាយ​ហើយ​មិន​ ចប់​រហូត​មក​ដល់​ពេល​នេះ​ ។​

​បើ​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ ពាក់ព័ន្ធ​នឹង​តំបន់​អភិវឌ្ឍន៍​ខាងលើ​នេះ​ បញ្ហា​ដែល​ស្មុគស្មាញ​ហើយ​អូស​បន្លាយ​ រហូត​ដល់​ដោះស្រាយ​តាំងពី​ថ្នាក់​ជាតិ​ រហូត​ដល់​ថ្នាក់​មូលដ្ឋាន​នៅ​តែ​មិន​ចប់​ នេះ​ព្រោះតែ​មាន​បុគ្គល​មួយ​ចំនួន​បាន​ យក​អំណាច​របស់​ខ្លួន​រួម​ជាមួយនឹង​ទឹក​ ប្រាក់​ក្នុង​ការ​បំពាន​រំលោភ​យក​ដី​របស់​ រដ្ឋ​ ជា​ពិសេស​អាជ្ញាធរ​ដែល​ចុះ​នា​ព្រឹក​ ថ្ងៃ​ទី​២២​ ខែមីនា​ម្សិលមិញ​នោះ​ឃើញ​ ជាក់ស្ដែង​បុគ្គល​ដែល​រំលោភ​បែរជា​យក​ ស្លាក​ដែល​មាន​រូបសំណាក​សម្ដេច​ទាំង​ ២​យក​មក​ដាក់​តាំង​ដើម្បី​បំ​លា​ច​ដល់​ អាជ្ញាធរ​ក្នុង​ការ​ចុះ​អនុវត្ដ​នេះ​ ៕​

ses (1)

ses

ses (2)

ដោយ៖ អរុណរះ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print