ការជួលការិយាល័យ​នៅ​សិង្ហបុរី​ប្រហែលជា​ធ្លាក់ចុះ​ក្នុងរយៈ​ពេល​យូរ

ចែករំលែក៖

image001

ដោយយោងទៅតាមក្រុមហ៊ុន Daiwa Securities Co. បានឱ្យដឹងថា ការជួល​ការិយាល័យ​សិង្ហបុរី​ប្រហែលជា​ធ្លាក់ចុះ​ ២៥ ភាគរយ​រហូតដល់​ចុង​ឆ្នាំ​២០១៨ ដោយសារតែ​តម្រូវការធា្លក់ចុះ​។

លោក David Lum អ្នក​វិភាគ​របស់​ក្រុមហ៊ុននេះបាន​រំពឹងថា ឆ្នាំ២០១៨ នឹងក្លាយជា​ឆ្នាំ​មានហានិភ័យខ្ពស់ចំពោះការជួល​ការិយាល័យ ហើយ​ត្រូវបានគេរំពឹងថា ការជួល​នេះនឹង​បន្ត​ធ្លាក់ចុះរហូត​ដល់ចុងឆ្នាំនោះ។ លោក​បាន​ព្យាករថាការជួលនឹងធ្លាក់ចុះ ២៥ ភាគរយ​​បើធៀបនឹង​ត្រីមាសទី​១នៃឆ្នាំនេះ​ ខណៈដែល​តម្លៃការិយាល័យ​នឹង​ធ្លាក់ចុះ ១៤​ភាគរយ​ក្នុងរយៈពេលដូចគ្នា​នេះ​។​

អ្នក​វិភាគ​ផ្សេងទៀតក៏បាន​ព្យាករផងដែរថាការធ្លាក់ចុះ​នៅក្នុង​វិស័យការិយាល័យ​សិង្ហបុរីនេះ​​ ដោយសារតែគេមើលឃើញ​ពីកំណើន​សេដ្ឋកិច្ច​សកល​នៅតែមានភាព​ស្រអាប់ដដែល​ ហើយ​​​ការផ្គត់ផ្គងលើសពីតម្រូវការផងដែរ​។​

ដោយយោងទៅតាម ក្រុមហ៊ុន Jones Lang Lasalle Inc, បានឱ្យដឹងថាការជួល​ការិយាល័យនៅ​សិង្ហបុរី​ប្រហែលជាធ្លាក់ចុះ ២០ភាគរយ​ក្នុងឆ្នាំនេះ បន្ទាប់​ពីការធ្លាក់ចុះ ១៥ភាគរយ ​កាលពីឆ្នាំមុនមក។ ចំណែកឯតម្លៃការិយាល័យវិញ ប្រហែលជាត្រូវបានគេមើលឃើញថានឹង​ធ្លាក់ចុះ​ស្រដៀងគ្នានេះដែរ​ ដោយសារតែ​មានការធ្លាក់ចុះនៃការ​ជួល​ ៦​ភាគរយ កាលពីឆ្នាំ​២០១៥ ។​ ​​

...

លោក​ Lum បាន​ទម្លាក់​ភាពជឿជាក់​ទៅលើការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ដល់​កម្រិត​អវិជ្ជ​មាន​​ហើយ​ក៏បាន​បន្ទាប​អត្រា​ភាគហ៊ុន​ក្នុងវិស័យនេះផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print