ឃាត់ខ្លួនបុរសជនជាតិចិនចាប់នារីជនជាតិខ្មែររំលោភសេពសន្ថវៈ នៅក្នុងរោងចក្រដើមខ្វិត

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសជនជាតិចិនសហការជាមួយបុរសជនជាតិខ្មែរចាប់នារីម្នាក់រំលោភសេពសន្ថវៈនៅក្នុងបន្ទប់ស្នាក់នៅក្នុងរោងចក្រកាត់ដេរយីហោ “ម៉េងតុង ម៉េងយ៉ាន់” ហៅរោងចក្រដើមខ្វិត ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ។ ក្រោយពីកើតហេតុនារីរងគ្រោះជាជនជាខ្មែរបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាល ហើយសមត្ថកិច្ចក៏បានចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅវេលាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ តាមបញ្ជារបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះទី១-ឈ្មោះ សៀ ស៊ាវស៊ាន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរជា ប្រធានសន្តិសុខនៅរោងចក្រម៉េងយ៉ាន់ បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងរោងចក្រ ទី២-ឈ្មោះ យូ សុភក្រ័ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជា ប្រធានសន្តិសុខរោងចក្រម៉េងយ៉ាន់ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងរោងចក្រ ។ ចំណែកឯនារីរងគ្រោះឈ្មោះ ព ល.ដ អាយុ១៩ឆ្នាំ មុខរបរជា សន្តិសុខBPD បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ។

លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា នៅវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បានដើរទៅហៅនារីរងគ្រោះដែលកំពុងធ្វើការងារនៅក្នុងរោងចក្រឲ្យទៅជួបជាមួយជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន នៅក្នុងការិយាល័យ ។ ពេលទៅដល់ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បាននិយាយបកប្រែឲ្យជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន ថា “ចិនស្រឡាញ់ និងសុំដេកជាមួយរយៈពេលមួយយប់” ពេលឮដូច្នេះនារីរងគ្រោះមិនបានយល់ព្រមទេ ។ ក្រោយមកទើបឈ្មោះ យូ សុភ័ក្រ និយាយបកប្រែបបួលនារីរងគ្រោះទៅដើរលេងនៅ​ក្នុងក្លិប នារីរងគ្រោះនៅតែមិនព្រម ។ ជនសង្ស័យឈ្មោះ យូ សុភ័ក្រ និយាយបកប្រែឲ្យជនជាតិចិនទៀតថា “គេធំ បើយើងធ្វើប្រពន្ធគេ យើងធំជាងគេ” ។ និយាយចប់ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បានចាប់នារីរងគ្រោះថើបរួចដើរចេញពីការិយាល័យបាត់ទៅ ។

លោកអធិការបានបន្តថា ពេលជនសង្ស័យឈ្មោះ យូ សុភ័ក្រដើរចេញទៅបានជនសង្ស័​យឈ្មោះ សៀ ស៊ាវស៊ាន ដែលជាជនជាតិចិនបានចាប់ច្របាច់.កនារីរងគ្រោះអូសចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួនរុញផ្តួលទៅលើគ្រែធ្វើសកម្មភាពរំលោភ រហូតបានសម្រេច ។ បន្ទាប់មកជនសង្ស័យបានធ្វើកាយវិការគំរាមអារ.កនារីរងគ្រោះ រួចបន្តដកយកដៃរបស់ខ្លួនទៅអង្អែលលេងប្រដាប់ភេទនារីរងគ្រោះរយៈពេល៣ទៅ៤ម៉ោង ទើបអនុញ្ញាតិឲ្យនារីរងគ្រោះចេញពីបន្ទប់ ។

លោក សេង សុជាតិ បានបញ្ជាក់ថា ក្រោយមកនារីរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរ​បាលស្រុក ហើយសមត្ថកិច្ចនគរបាលស្រុកស្អាងបានសហការជាមួយនគរ​បាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចុះធ្វើការស្រាវ​ជ្រាវនាំខ្លួនជនសង្ស័យទាំង២នាក់យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកនៅវេលារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ រហូតដល់វេលាល្ងាចថ្ងៃដដែលទើបលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

be9454ba-1c38-41d0-ad9d-324dfe76fc5c

15284edc-9122-40ad-9de0-643c1e8fc564

21c709d2-b044-4c3c-808f-0ca166cfb93e

95153d59-ee55-40b7-ad7e-519340e51056

184d0f99-7c98-4060-9180-5064210c4cd2

43168fd7-6ad9-4a4a-8218-a3cc7180f203

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print