ខេត្តពោធិ៍សាត់៖ កម្លាំងអាវុធហត្ថស្រុកភ្នំក្រវាញសហការជាមួយកម្លាំងនគរបាល ឃាត់ខ្លួនលោកតាក្រៅខោម្នាក់ បន្ទាប់ពីលោកតារូបនេះ ដឹកដៃចៅស្រីទៅប្រទូស្តន៍កេរ្ត៍នៅក្បែកន្រ្ទុបព្រៃ សង្ស័យបែកស្រាទើបលែងដឹងទិសតំបន់បែបនេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចកន្រ្ទុបព្រៃក្បែផ្ទះកុមារីរងគ្រោះ ស្ថិតក្នុងភូមីអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការប្រាប់ថា លោកតាស្រវឹងអ៊ួទីនួគ្មានថ្ងៃលួសត្រូវបានឃាត់ខ្លួនឈ្មោះ អ៊ូ ឡយ អាយុ៥៩ឆ្នាំ(គ្មានទីលំនៅមិតប្រាកដ) ចំណែកកុមារីប៊ិះរងគ្រោះឈ្មោះ ច សណ អាយុ១០ឆ្នាំរស់នៅក្នុងបន្ទុកឪពុកម្ដាយ ស្ថិតក្នុងភូមិឃុំកើតហេតុ។
ប្រភពព័ត៌មានបន្តថា បើតាមការរៀបរាប់ពីម្ចាស់ពាក្យបណ្ដឹងត្រូវជាឪពុកម្ដាយកុមារីនិយាយថា លោកតារូបនេះគាត់ត្រូវជាឪពុកចុងមាននៃថាជាប្ដីក្រោយរបស់ម្ដាយពួកគាត់ ហើយឪពុកចុងរូបនេះគាត់ស្រវឹងស្រាខួបគ្មានថ្ងៃស្រាកស្រានឡើយ រហូតវង្វេងវង្វ័នស្ទើរបាត់សត្តិពីខ្លួន ម្យ៉ាងទៀតគាត់សព្វថ្ងៃមិនដឹងនៅទីណាឲ្យពិតប្រាកដនោះទេយូរៗឃើញគាត់ម្ដង។
ប្រភពបន្តទៀងថា មុនកើតហេតុឃើញគាត់ទៅរ៉េរ៉ៗនៅទីនោះ ប៉ុន្តែពុំសូវមាននរណាចាប់អារម្មណ៍នឹងគាត់នោះទេ ព្រោះជារឿងធម្មតា ស្រាប់តែកូនស្រីរត់មកប្រាប់ថាតាចាប់ប្រស្រាតខោខ្ញុំ ទើបនាំគ្នាភ្ញាក់ផ្អើលឆោឡោតែម្ដង ក៏ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចដោយមិនមានទាមទារសំណងអ្វីនោះទេសុំឲ្យអនុវត្តតាមនីតិវិធីទៅបានហើយ។
ប្រភពដដែលបញ្ជាក់ទៀតថា លោកតាសង្ស័យបានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តមែន ប៉ុន្តែគ្រាន់តែបានញ៉កៗប៉ុណ្ណោះមិនបានសុីជម្រៅអ្វីទាំងអស់ សមត្ថកិច្ចក៏បំពេញបែបបទបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធីនៅរសៀលថ្ងៃដដែល៕
...
ដោយ៖ បឹុម ពិន