​ប្រ​ធានា​ធ​បិ​តី​អា​មេ​រិ​ក​ជា​អ្នក​ណា​ក៏​ដោយ​ ក៏​គោលនយោបាយ​ទៅ​លើ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ មិន​មានការ​ផ្លាស់​ប្តូរ​

ចែករំលែក៖

65

តាំងពី​ដើម​មក​ តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ គឺជា​តំបន់​ដែល​តែងតែ​ជួយ​ដល់​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ អាច​ទទួល​បាន​សម្លេង​គាំទ្រ​ច្រើន​ ជាង​នេះ​នៅ​ក្នុង​ការ​ប្រកួត​ចូល​កាន់​តំណែង​នៅ​សេត​វិមាន​ ។​

​ម​ជ្ឈឹ​ម​បូព៌ា​ជា​តំបន់​មិន​ដែល​មាន​ភាព​ស្ងប់ស្ងាត់​ម្តងណា​ឡើយ​ តាំងពី​សង្គ្រាមលោក​លើក​ទី​ពីរ​មក​ទល់​ពេល​នេះ​ ហើយ​បច្ចុប្បន្ន​ ទីនោះ​ជា​តំបន់​តានតឹង​បំផុត​លើ​ពី​ភព​លោក​ ដែល​មាន​ស្នូរ​កាំភ្លើង​មិន​ដាច់​ សូ​ម្បី​តែ​មួយ​នាទី​ណា​ឡើយ​ ។​ កាលពី​អំឡុង​ ឆ្នាំ​2008​ ពេល​ដែល​ប្រធានាធិបតី​អូ​បា​ម៉ា​ សន្យា​ថា​ នឹង​ដក​ទាហាន​ចេញពី​សង្គ្រាម​ អី​រ៉ា​ក់​ និង​អា​ហ្វ​ហ្គា​និ​ស្ថាន​ ទាំងនោះ​ហើយ​បាន​ជួយ​លោក​ឲ្យ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ ។​ នៅ​ពេល​នេះ​ ក៏​ដូច​គ្នា​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ បាន​ជ្រើសរើស​តំបន់​តំបន់​ម្ឈឹ​ម​បូព៌ា​សម្រាប់​អូស​ទាញ់​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​ ។​

​លោក​ដូ​ណា​ល​ ត្រាំ​ មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ថ្លែង​សុន្ទរកថា​បង្ក​ឲ្យ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​ ដោយ​លោក​បាន​វាយប្រហារ​ ទៅ​លើ​ក្រុម​ជនជាតិ​អិ​ស្លា​ម​ និង​សង្គ្រាម​នៅ​តំបន់​ជ​ម្ឈឹ​ម​បូព៌ា​ ក៏​ដូច​ជា​បញ្ហា​កិច្ចការបរទេស​ធំៗ​របស់​អា​មេ​រិ​ក​ ។​

​នៅ​ពេល​ដែល​បាន​វិភាគ​អំពី​កិច្ចការបរទេស​របស់​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​ម​ឈ្ឈឹ​ម​បូព៌ា​ អ្នកឯកទេស​វិភាគ​បាន​លើក​ឡើង​ថាបើ​ទោះបី​បេក្ខភាព​ណាមួយ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​គោលនយោបាយ​មិន​ផ្លាស់​ប្តូរ​នោះ​ដែរ​ ។​

​នៅ​ក្នុង​ទស្សនាវដ្តី​ អំពី​កិច្ចការបរទេស​ Foreign​ Affairs​ អ្នកឯកទេស​វិភាគ​ដែល​ចូល​និវត្តន៍​របស់​CIA​ លោក​ Ken​ Pollack​ ធ្លាប់​បាន​បញ្ជាក់​ថា​«​ប្រ​ធានា​ធ​បិ​តី​ អា​មេ​រិ​ក​ បន្ទាប់​នឹង​ត្រូវ​ប្រឈម​ ការ​ជ្រើសរើស​ដ៏​លំបាក​ ហើយនឹង​ត្រូវ​ធ្វើការ​ច្រើន​ជាង​នេះ​ដើម្បី​ឲ្យ​មាន​ស្ថេ​រ​ភាព​នៅ​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។​ ប៉ុន្តែ​បើ​ទោះបី​អា​មេ​រិ​ក​ដើរទៅ​មុខ​ ឬ​ថយក្រោយ​ គឺ​ត្រូវ​ខាតបង់​ដូច​គ្នា​។​

...

​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធ​បិ​តី​អា​មេ​រិ​ក​នៅ​ឆ្នាំ​2016​ កាន់តែ​ខិត​ជិត​ ប៉ុន្តែ​បក្ខ​ភាព​អា​មេ​រិ​ក​មិន​បាន​លើក​លើក​ពី​គោលនយោបាយ​របស់​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​ម្ឈឹ​ម​បូព៌ា​ច្បាស់លាស​នោះ​ឡើយ​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print