តម្លៃ​គេហដ្ឋាន​នៅ​វៀ​ត​ណា​ម​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ឡើង​ ​បន្ទាប់​ពី​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ដែក​

ចែករំលែក៖

image001

តម្លៃ​គេហដ្ឋាន​នៅ​វៀ​ត​ណា​ម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ដោយសារ​តែ​តម្លៃ​ដែក​ឡើង​ថ្លៃ​នា​ពេល​ថ្មី​នេះ​។​

ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍​អចលន​ទ្រព្យ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​នេះ​ ​បន្ទាប់​ពី​ក្រសួង​ឧស្សាហ​កម្ម​ ​និង​ពាណិជ្ជ​កម្ម​បាន​ប្រកាស​ពី​ការ​បង្កើន​ពន្ធ​លើ​ការ​នាំ​ចូល​ដែក​ចាប់​តាំង​ពី​ស​ប្តា​ហ៍​មុន​ម​ក​។​ ​

នេះ​គឺ​ជា​វិធាន​ការ​ប​ណ្តោះ​អាសន្ន​ប្រឆាំង​នឹង​ការ​នាំ​ចូល​ដែក​មាន​តម្លៃ​ទាប​ ​ដែល​ត្រូវ​បាន​គេ​និយាយ​ថា​ ​នឹង​គំរាម​កំហែង​ដល់​ឧស្សាហ​កម្ម​ក្នុង​ស្រុ​ក​។​

ក្រោម​សេ​ច​ក្តី​សម្រេច​ថ្មី​ ​ពន្ធ​នៃ​ការ​នាំ​ចូល​នេះ​ត្រូវ​បាន​ដាក់​លើ​ផលិតផល​ដែក​កំណាត់​ ​ដែល​នឹង​កើន​ឡើង​ពី​ ​១០ភាគ​រយ​ទៅ​ ​២៣,៣ភាគ​រយ​ ​ខ​ណៈ​ដែល​ពន្ធ​លើ​ដែក​វែង​នឹង​កើន​ឡើង​ពី​ ​៤ភាគ​រយ​ទៅ​ ​ ​១៤,២ភាគ​រ​យ​។​ជាមួយ​នឹង​ពន្ធ​ថ្មី​នេះ​ ​តម្លៃ​ដែក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ ​៣ភាគ​រ​យ​។​

លោក​ ​Nguyen​ ​The​ ​Diep​ ​អនុ​ប្រធាន​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ ​Ha​ ​Noi​ ​Real​ ​Estate​ ​Club​ ​បាន​មាន​ប្រសាសន៍​ថា​ ​តម្លៃ​ដែក​ ​និង​ស៊ី​ម៉​ង​ត៏​ ​មាន​ប្រហែល​ជា​ ​៤០ភាគ​រយ​នៃ​តម្លៃ​សាង​សង់ផ្ទះ​ ​ដូច្នេះ​បើ​តម្លៃ​ដែក​នេះ​កើន​ឡើង​ ​នោះ​វា​ពិត​ណាស់​នឹង​ធ្វើ​ឱ្យ​តម្លៃ​ផ្ទះ​កើន​ឡើង​ដែ​រ​។​

លោក​បាន​បន្ថែម​ទៀត​ថា​ ​ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍​អចលន​ទ្រព្យ​ ​ដែល​គម្រោង​របស់​ពួក​គេ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​សាង​សង់​នោះ​ ​នឹង​ទទួល​រង​ឥទ្ធិ​ពល​យ៉ាង​ខ្លាំ​ង​។​

លោក​ ​Nguyen​ ​Viet​ ​Hai​ ​អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន​ ​VIC​ ​Investment​ ​Joint​ ​Stock​ ​Company​ ​បាន​មាន​ប្រសាសន៍​ថា​ ​អស់​រ​យៈ​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​នេះ​ ​ក្រុម​ហ៊ុន​ចាំបាច់​ត្រូវ​តែ​ទិញ​ដែក​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុ​ន​។​

លោក​បាន​បន្ត​ទៀត​ថា​ ​ដែក​គឺ​ជា​វត្ថុ​ធាតុ​ដើម​ដ៏​សំខាន់​បំផុត​សម្រាប់​គម្រោង​សាង​សង់​ ​ហើយ​ការ​កើន​ឡើង​នៃ​តម្លៃ​សាង​សង់​នឹង​បង្ខំ​ឱ្យ​អ្នក​វិ​និ​យោគ​ទាំង​នោះ​ធ្វើ​ការ​កែ​សម្រួល​ដល់​ផលិតផល​ចុង​ក្រោយ​របស់​ពួក​គេ​ ​ដើម្បី​ទទួល​បាន​ប្រាក់​ចំ​ណេ​ញ​។​

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ ​ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍​អចលន​ទ្រព្យ​មិន​ដឹង​ច្បាស់​ថា​ ​តើ​តម្លៃ​កើន​ឡើង​នេះ​នឹង​មាន​រ​យៈ​ពេល​ប៉ុន​ណា​នោះ​ទេ​។​

លោក​បាន​បន្ថែម​ទៀត​ថា​ ​កាល​ណា​តម្លៃ​កើន​ឡើង​ ​តម្រូវ​ការ​ប្រហែល​ជា​ធ្លាក់​ចុះ​ដោយសារ​តែ​អតិថិ​ជន​រង់​ចាំ​រហូត​ដល់​តម្លៃ​ធ្លាក់​ចុះ​វិ​ញ​។​

...

លោក​ ​Ngo​ ​Tri​ ​Long​ ​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​បាន​មាន​ប្រសាសន៍​ថា​ ​ការ​កើន​ឡើង​នៃ​តម្លៃ​គេហដ្ឋាន​គឺ​មិន​អាច​ទ​ស្ស​ន៍​ទាយ​បាន​ទេ​ ​ប៉ុន្តែ​រ​យៈ​ពេល​ដែល​តម្លៃ​ដែក​កើន​ឡើង​នោះ​ ​នឹង​ជះ​ឥទ្ធិ​ពល​ដល់​ទី​ផ្សារ​ជាក់​ជា​មិន​ខា​ន​៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print