​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជនសង្ស័យ​សកម្ម​ខាង​កាច់​សោក​ម៉ូតូ​ លួច​ម៉ូតូ​ បី​នាក់​ និង​អ្នក​ទទួលផល​ចោរកម្ម​ពីរ​នាក់​បញ្ជូន​ទៅ​តុលាការ​

ចែករំលែក៖

ក្រុង​ប៉ោយ​ប៉ែ​ត៖​ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួន​ជនសង្ស័យ​យ៉ាង​សកម្ម​កាច់​សោក​ម៉ូតូ​ លួច​ម៉ូតូ​ ចំនួន​បី​នាក់​ជា​បន្តបន្ទាប់​ និង​ឃាត់ខ្លួន​ អ្នកទិញ​ផល​ ចោរ​ក​កម្ម​ពីរ​នាក់​បញ្ជូន​ទៅ​តុលាការ​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក​ ជា​ ដា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ក្រុង​ប៉ោយ​ប៉ែ​ត​បញ្ជាក់​ ថាៈ​ ជនសង្ស័យ​បី​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​ និង​កាច់​សោ​ម៉ូតូ​នេះ​ គី​កំលាំង​ លោក​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​២១​ និង​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​ ដែល​ក្រុម​ចោរ​ទាំង​បី​នាក់​នេះ​ ធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ​ អ្នកស្រុក​នៅ​ចំណុច​កាស៊ីណូ​ហ្គ្រែ​ន​ ដាយ​ម៉​ន​ ឋិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​បន្ត​ថា​ ជនសង្ស័យ​ទាំង​បី​នាក់​នេះ​ ទី​០១​មានឈ្មោះ​ លីវ​ ស្វិត​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ទីលំនៅ​ មិន​ពិតប្រាកដ​ ទី​០២​មានឈ្មោះ​ ទូច​ សុ​ក្រិត​ ហៅ​សុផល​ ហៅ​ប៉ាវ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ទីលំនៅ​មិន​ពិតប្រាកដ​ ទី​០៣​ឈ្មោះ​ រ៉ា​ន់​ ឆៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលកោះ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ ក​ម្លាំ​អាវុធហត្ថ​បាន​ ស្រាវជ្រាវ​ដកហូត​បាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ម៉ាក​ឃ្លិ​ក​ ព​ណ៍​ស​ គ្មាន​ស្លាក​លេខ​ ទី​០២​ ម៉ូតូ​ម៉ាក​ឃ្លឹ​ក​ ពណ៌​ ក្រហម​ អត់​ស្លាក​លេខ​ ទី​៣​ ម៉ូតូ​ម៉ាក​ស្កូ​ប​ពី​ ព​ណ៍​ផ្កាឈូក​ គ្មាន​ស្លាក​លេខ​ ទី​៤​ ម៉ូតូ​ម៉ាក​ស្កូ​ពី​ ពណ៌​ផ្កាឈូក​ គ្មាន​ស្លាក​លេខ​ ព្រមទាំង​ឃាត់ខ្លួន​ អ្នក​ទទួលផល​ចោរកម្ម​ ពីរ​នាក់​ទី​០១​មានឈ្មោះ​ ផុ​ន​ ផ​ន​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ទី​០២​មាន​ ឈ្មោះ​ ផុ​ន​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ អ្នក​ទាំង​ពីរ​រស់នៅ​ក្នុងភូមិ​ក្បាលស្ពាន់​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

​លោក​បញ្ជាក់​ថា​ ក្រោយ​ពី​សាក់សួរ​កសាង​សំណុំរឿង​ជនសង្ស័យ​បី​នាក់​ ដែល​ខាង​សកម្ម​លូច​ និង​កាច​សោរ​ម៉ូតូ​នោះ​ គេ​បាន​ឆ្លើយ​សារភាព​ថា​ ដូច​ពាក្យ​សមត្ថកិច្ច​ចោទសួរ​មែន​ ក្រោយ​ពី​ កសាង​សំណុំរឿង​ ទាំង​ជនសង្ស័យ​ ទាំង​អ្នក​ទទួលផល​ចោរកម្ម​ និង​បញ្ជូន​ទៅ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

aes (4)

aes (3)
aes (2)
aes (1)

aes

aes (5)

ដោយ៖ វ​ណ្ណា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print