នគរបាលខេត្តឃាត់ខ្លួន​មេ​បៀរអាប៉ោង និងអ្នកលេងចំនួន២នាក់ បញ្ជូនទៅ​តុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​​បញ្ជូនអ្នកល្បែងស៊ីសងបៀរ អាប៉ោង ចំនួន២នាក់ទៅតុលាការ ក្រោយ​​​​ចុះប្រតិបត្តិការបង្ក្រាបទីតាំងលេងល្បែងស៊ី​សងខុសច្បាប់(អាប៉ោង) កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រ​និគម ខេត្តសៀមរាប។

លោក​វរសេនីយ៍ឯក  ភឹង ចិន្តារ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នងការខេត្ត​បានប្រាប់ឱ្យ​ដឹងនៅព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០១៦​ថា ល្បែងស៊ីសងខុសច្បាប់(បៀរ អាប៉ោង)​នេះ​គឺ​ថ្នាក់លើ​ បាន​បញ្ជាឱ្យ​ចុះ​បង្ក្រាប​ នៅ​ក្នុង​ខេត្តសៀមរាបឱ្យ​អស់​ ដើម្បី​ឱ្យ​សមស្រប​ទៅ​និង​ច្បាប់​ ស្តីពី​ភូមិ​ឃុំ​មានសុវត្ថិភាព​ទាំង៩ចំណុច ដែល​មាន​ចែង​ក្នុង​ច្បាប់។

លោក​បន្ត​ថា មេ បៀរ អាប៉ោង និងអ្នកលេង ដែលត្រូវកម្លាំងជំនាញធ្វើការឃាត់ខ្លួនបានទាំង២នាក់នៅស្រុកសូទ្រនិគមនោះមាន ឈ្មោះ ឌិត តន់ ភេទប្រុស អាយុ៥៤ឆ្នាំ(មេអាប៉ោង) មានទីលំនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប និងម្នាក់​ទៀតឈ្មោះ ស្គន់ ឌុង ហៅឈាម ឌុង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរយោធា​នៅប្រាសាទ​តាមាន់ ត្រូវបានមេបញ្ជាការឱ្យចូលនិវត្តន៍ ព្រោះជននេះមានផ្ទុកមេរោគអេដស៍ ហើយឱ្យមក​ព្យាបាលនៅផ្ទះ ដើម្បីមើលជម្ងឺ ប៉ុន្តែ (មកចូលលេងបៀរ អាប៉ោង) មានទីលំនៅ​បច្ចុប្បន្នភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់​ខាងលើ ព្រមទាំងដកហូតបានវត្ថុតាងរួមមានៈ​ គ្រាប់អាប៉ោងចំនួន១ គ្រាប់  ក្រដាសខាត់ទំហំ​១៧ សង់ទីម៉ែត្រ គុណ ៧សង់ទីម៉ែត្រ និងប្រាក់មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ(មេបៀរអាប៉ោងនិងអ្នកលេង)ទាំង២នាក់ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ដើម្បីចាត់ការតាមនីតិវិធីច្បាប់​៕

image-0b166165f7b92101ec73b66a09a8225a4ae3dbc93ff48320350b8bca234b3c5b-V(1)

image-252cac59d8eae7df504b13bf6524e8bf32428d842a92e51de0d3c3177ed3580e-V

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print