តាំងពីដើមមក តំបន់មជ្ឈឹមបូព៌ា គឺជាតំបន់ដែលតែងតែជួយដល់បេក្ខភាពប្រធានាធិបតីអាមេរិក អាចទទួលបានសម្លេងគាំទ្រច្រើន ជាងនេះនៅក្នុងការប្រកួតចូលកាន់តំណែងនៅសេតវិមាន ។
មជ្ឈឹមបូព៌ាជាតំបន់មិនដែលមានភាពស្ងប់ស្ងាត់ម្តងណាឡើយ តាំងពីសង្គ្រាមលោកលើកទីពីរមកទល់ពេលនេះ ហើយបច្ចុប្បន្ន ទីនោះជាតំបន់តានតឹងបំផុតលើពីភពលោក ដែលមានស្នូរកាំភ្លើងមិនដាច់ សូម្បីតែមួយនាទីណាឡើយ ។ កាលពីអំឡុង ឆ្នាំ2008 ពេលដែលប្រធានាធិបតីអូបាម៉ា សន្យាថា នឹងដកទាហានចេញពីសង្គ្រាម អីរ៉ាក់ និងអាហ្វហ្គានិស្ថាន ទាំងនោះហើយបានជួយលោកឲ្យជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ។ នៅពេលនេះ ក៏ដូចគ្នាបេក្ខភាពប្រធានាធិបតីអាមេរិក បានជ្រើសរើសតំបន់តំបន់ម្ឈឹមបូព៌ាសម្រាប់អូសទាញ់ប្រជាប្រិយភាពពីពលរដ្ឋ ។
លោកដូណាល ត្រាំ មកពីគណបក្សសាធារណរដ្ឋបានថ្លែងសុន្ទរកថាបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីពលរដ្ឋ ដោយលោកបានវាយប្រហារ ទៅលើក្រុមជនជាតិអិស្លាម និងសង្គ្រាមនៅតំបន់ជម្ឈឹមបូព៌ា ក៏ដូចជាបញ្ហាកិច្ចការបរទេសធំៗរបស់អាមេរិក ។
នៅក្នុងទស្សនាវដ្តី អំពីកិច្ចការបរទេស Foreign Affairs អ្នកឯកទេសវិភាគដែលចូលនិវត្តន៍របស់CIA លោក Ken Pollack ធ្លាប់បានបញ្ជាក់ថា«ប្រធានាធបិតី អាមេរិក បន្ទាប់នឹងត្រូវប្រឈម ការជ្រើសរើសដ៏លំបាក ហើយនឹងត្រូវធ្វើការច្រើនជាងនេះដើម្បីឲ្យមានស្ថេរភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ ប៉ុន្តែបើទោះបីអាមេរិកដើរទៅមុខ ឬថយក្រោយ គឺត្រូវខាតបង់ដូចគ្នា។
ការបោះឆ្នោតប្រធានាធបិតីអាមេរិកនៅឆ្នាំ2016 កាន់តែខិតជិត ប៉ុន្តែបក្ខភាពអាមេរិកមិនបានលើកលើកពីគោលនយោបាយរបស់អាមេរិកនៅក្នុងតំបន់ម្ឈឹមបូព៌ាច្បាស់លាសនោះឡើយ ៕ ម៉ែវ សាធី