មន្ត្រីអគ្គនាយកដ្ឋាន «ក.ប.ប.» បង្រ្កាប​និងរឹបអូសមេតាណុល និងអេតាណុលសរុបចំនួន​ ៦២៩កានស្មើនឹង​១៨.៨៧០លីត្រ

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីបានទទួលករណីសង្ស័យលើការចរាចរអាល់កុលក្លែងក្លាយលើទីផ្សារ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»​ ដោយទទួលបានការណែនាំពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានចុះអង្កេតតាមបណ្តោយផ្លូវលេខ៣៧១ លើមធ្យោបាយដឹកជញ្ជូនជាម៉ូតូកង់បី និងរថយន្តដឹកអាល់កុល ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថា ជាសារធាតុមេតាណុល ហើយឃាត់បាន ម៉ូតូកង់បី៤គ្រឿង និងរថយន្តកូរ៉េ១គ្រឿង សរុបមានអាល់កុលចំនួន១១២កាន ស្មើនឹង៣.៣៦០លីត្រ។

បន្ទាប់ពីបានធ្វើកំណត់ហេតុមន្រ្តីជំនាញបានបញ្ជូនមធ្យោបាយជាវត្ថុតាងទៅរក្សាទុកនៅអគ្គនាយកដ្ឋានជាបឋម ហើយបានកំណត់មុខសញ្ញាទីតាំងឃ្លាំងស្តុកទុក ចែកចាយ ដោយតាមឃ្លាំមើលជាប្រចាំ។

លុះព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំនីតិវិធីចុះឆែកឆេរទីតាំងស្កុក ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាបានចុះត្រួតពិនិត្យ ដកហូតនិងឃាត់ទុកបណ្តោះអាសន្ន មេតាណុល និងអេតាណុលសរុបចំនួន៦២៩កាន ស្មើនឹង១៨.៨៧០លីត្រ នៅទីតាំងស្តុកទុកមួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខណ្ឌខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្ន​សមត្ថកិច្ចចម្រុះ​ សម្រេចបិទសៀលឃ្លាំងជាបណ្តោះអាសន្ន ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនេះដែរ ប្រព្រឹត្តទៅដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print