សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ បានអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។

រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។

សូម​អាន​ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន​ មានដូចខាងក្រោម​៖

-សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូន កុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ហើយសម្តេចនឹងអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការនេះនៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងនឹងនាំចៅៗរបស់សម្តេចដែលមានអាយុចាប់ពី១២ឆ្នាំឡើង ទៅទទួលវ៉ាក់សាំង។

-សម្តេចតេជោ ហ៊ុន សែន ប្រកាសទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នរណាចង់តិទៀនច្បាប់កម្ពុជា ក៏តិទៀនចុះ តែយើងធ្វើឡើងដើម្បីការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំក្តាមឈូស ដែលគេនិយាយថា ជាការប្រមាថអាយុជីវិតមនុស្ស ប៉ុន្តែខ្ញុំគោរពដល់សាកសពដែលស្លាប់

-សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើសន្និសីទនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ

-សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គួរតែអរគុណខ្ញុំដែលបងប្អូនអ្នកដែលស្លាប់ដោយកូវីដ១៩ មានក្តាមឈូស្អាតល្អ មិនរុំនឹងកន្ទេល

-សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងពាក់ព័ន្ធ បន្តអនុវត្តវិធានការសុខាភិបាល និងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្តទៀត

-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងស្រោចស្រង់សង្គមកម្ពុជា

-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជាថ្មីដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជាលើកនេះ

-សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកដា នៅវេលាម៉ោង១០៖១៤នាទី យប់ថ្ងៃដដែលនេះ៕ដោយ​៖ហេង​ សូរិយា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print