ក្រុមចោរចូលលួចរថយន្ត លួចបានពីស្រុកកំពង់ត្រឡាច សមត្ថកិច្ច តាមចាប់បាននៅខេត្តពោធិ៍សាត់

ចែករំលែក៖

កំពង់ឆ្នាំង ៖ ក្រុមជនសង្ស័យចំនួន៥នាក់ ដែលបានធ្វើសកម្មភាពលួចរថយន្តរបស់ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន នៅស្រុកក្រគ ខេត្តពោធិ៍សាត់ ។ ក្រោយពីក្រុមជនសង្ស័យបានបើករថយន្តដែលលួចបានឆ្ពោះតាមផ្លូវជាតិលេខ៥ ។ ហេតុការណ៍ចោរលួចរថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចបង្ហាញក្រុមជនង្ស័យនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ ១. ឈ្មោះ ចាន់ ជី ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិក្រាំងទិច ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ២. ឈ្មោះ ឪ ដារ៉ា ហៅ រិទ្ធ ភេទប្រុស៣៤ឆ្នាំ នៅភូមិត្រពាំងក ឃុំសំរោង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ៣. ឈ្មោះ ខាត់ ទាំង ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិស្ទុកក្រោល ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។៤. ឈ្មោះ ប៉ក់ មេត្តា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រែកសំរោង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ៥.ឈ្មោះ ឆេង រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិឫស្សីជួរត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្ត ឈ្មោះប្រាក់ ចាន់ បានទុករថយន្តរបស់ខ្លួនម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2BI.5091 នៅមុខផ្ទះដូចរាល់ដង លុះព្រឹកឡើង គាត់ភ្ញាក់ពីដំណេក ម៉ោងជិត៥ភ្លឺ ក៏បាត់រថយន្តរបស់គាត់ ហើយបានរាយការណ៍ទៅសមត្ថកិច្ច ។ សមត្ថកិច្ចបានចុះមកដល់ទីតាំងហើយបានធ្វើការស្រាវជ្រាវភ្លាមៗ និង កំណត់មុខសញ្ញាជនសង្ស័យ និង ដាក់កម្លាំងតាមដានគ្រប់ច្រក រហូតដល់ខេត្តពោធិ៍សាត់ ។ ដោយមានកិច្ចសហការរវាង នគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ និង កម្លាំងនគបាលខេត្តកំពង់ឆ្នាំង បានធ្វើការស្ទាក់រថយន្តសាំយ៉ុងពណ៌លឿង ដែលក្រុមជនសង្ស័យបានលួចយកទៅ ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង មានរថយន្តពីរគ្រឿង ម៉ាកតូយ៉ូតាកាមរីបាឡែន ពាក់ស្លាកលេខភ្នំពេញ.2AA.2100 និង ម៉ាកសាំយ៉ុងពាក់ស្លាកលេខ ភ្នំពេញ.2BI.5091 ។ ក្រោយពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចនគរបាលស្រុកក្រគរ ខេត្តពោធីសាត់ បានប្រគល់ជនសង្ស័យមកសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

...

ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print