ភ្នំពេញ, ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅថ្ងៃទី26 ខែកក្កដា ឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅម៉ោង ៩៖០៥ ដល់ម៉ោង ៩៖៣០។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា