បាក់ដីគ្របដណ្តប់លើផ្លូវដែក ស្លាប់ម្នាក់ រថភ្លើងផ្អាកជាបណ្តោះអាសន្ន

ចែករំលែក៖

ការដ្ឋានសាងសង់មួយកន្លែងបានបាក់ស្រុត បង្កឲ្យបាក់ដីហូរគ្របដណ្តប់ទទឹងផ្លូវរថភ្លើងនិងបង្កឲ្យមានកម្មករក្រុមហ៊ុន SNCF ម្នាក់ស្លាប់ ។ ហេតុការណ៍ខាងលើកើតឡើង នៅថ្ងៃទី ២៦ខែកក្កដា ជិតស្ថានីយ៍រថភ្លើង Massy-Palaiseau បណ្តាលឲ្យខ្សែរថភ្លើងធ្វើដំណើរពី តំបន់ MONTPARNASSE និង SOUTH WEST ត្រូវផ្អាក ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង ក្នុងពេលកម្មករកំពុងតែជួសជុល ស្ពានផ្លូវដែកពីរកន្លែងស្ថិតនៅក្នុងស្រុក MASSY ជិតស្ថានីយ៍រថភ្លើង MASSY គឺស្ពាន CHARTRES និង GALLARDON ។ រាល់រយៈពេល ២០០ឆ្នាំ ស្ពានទាំងនោះគឺត្រូវតែផ្លាស់ប្តូរ រៀបចំជួសជុលធ្វើថ្មីឡើងវិញ។
ចាប់តាំងពីខែតុលាឆ្នាំ២០២០ ការដ្ឋានជួសជុលបានចាប់ផ្តើមធ្វើឡើង ហើយនឹងត្រូវឲ្យរួចរាល់ នៅក្នុងខែកក្កដានេះ ។ ក្រោយមកនៅរដូវក្តៅនេះ ការដ្ឋាននឹងចាប់ផ្តើមធ្វើ ខឿនជើង នឹងធ្វើឲ្យចរាចរណ៍រថភ្លើងត្រូវផ្អាក ចាប់ពី២សប្តាហ៍ ដល់ ៥សប្តាហ៍។
ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង៤និង ៤៥នាទីល្ងាចថ្ងៃទី ២៥ខែកក្កដា ក្នុងពេលវិស្វករ SNCF ទៅត្រួតពិនិត្យការដ្ឋាន មានការខួងដីធ្វើគ្រឹះ ប្រវែង ៣០ម៉ែត្រនៅជិតផ្លូវរថភ្លើង។ ក្នុងពេលត្រួតពិនិត្យទីតាំងពេលនោះដីក៏បានបាក់ ធ្វើឲ្យវិស្វកររអិលជើងធ្លាក់ត្រូវដីគ្របសង្កត់ពីលើ។
ជនរងគ្រោះដែលជាវិស្វករមានអាយុ ៥១ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុន SNCF ទទួលខុសត្រូវក្នុងការត្រួតពិនិត្យការដ្ឋាន។ ក្នុងពេលបាក់ដី វិស្វករខាងលើ និងបុគ្គលិកពីរនាក់ទៀតបានទៅត្រួតពិនិត្យ ៕ ដោយ៖ធីរីណា

...

រូបភាព៖BFMTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print