អភិបាលខេត្តបន្ទាយមានជ័យ៖ អញ្ជើញពិនិត្យមើលការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្រុកភ្នំស្រុក

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាកសាំងជូនដល់ពុកម៉ែបងប្អូន ទូទាំងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។

ជាក់ស្ដែង​ស្រុកភ្នំស្រុក បានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋព្រះសង្ឃចាប់ពីថ្ងៃទី២៤ ខែកក្កដាមក ឃើញមានវត្តមានបងប្អូនរាប់រយពាន់នាក់មកចូលរួមចាក់ដោយស្មគ្រ័ចិត្ត សម្រាប់ស្រុកភ្នំស្រុកមានវ៉ាក់សាំងបានផ្តល់ជូនប្រមាណ ២៩ ០០០ដូស ស្មើនឹង២៩ ០០០នាក់ ចាក់ស្រោចទាំង៦ឃុំទូទាំងស្រុក ត្រូវបានរៀបចំទីតាំងចាក់ចំនួន ៦ទីតាំងតាមបណ្តាឃុំ ។

ជាមួយគ្នានេះ​លោក អ៊ុំ រាត្រី អភិបាលខេត្ត បានជម្រាបជូនអ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។ លោកអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

លោក អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាដល់
ក្រុមការងារយុវជនស្រុកចំនួន ១ ០០០ ០០០រៀល ,កម្លាំងនគរបាល ២០០ ០០០រៀល និងកម្លាំងកងរាជអាវុធហត្ថ ២០០ ០០០រៀលផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print