ក្រុមកីឡាការិនីប៉េតង និងក្រុមកីឡាករកីឡាការិនី វាយកូនឃ្លីលើតុកម្ពុជា ឈ្នះមេដាយមាស ២គ្រឿង ប្រាក់១គ្រឿង Mekong good will Games នៅថៃ

ចែករំលែក៖

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ ពីប្រធានដឹកនាំប្រតិភូកីឡាកម្ពជា លោក ប៊ូជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាឲ្យដឹងកាលពីវេលម៉ោង១២ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ថា ក្រុមកីឡាករ កីឡាការិនីប៉េតងកម្ពុជា ទទួលបាន មេដាយមាស ១គ្រឿង និងមេដាយប្រាក់ ១គ្រឿងហើយលើវិញ្ញាសាវាយគូចំរុះ។

ចំណែកឯក្រុមកីឡាករ វាយកូនឃ្លីលើតុ កម្ពុជាក៏ទទួលបានមេដាយមាស១គ្រឿងដែរ លើវិញ្ញាសាវាយ៣នាក់ទល់៣នាក់ មានដូចជាទី១-កីឡាករសំណាង វីរ:បុត្រ ទី២-សឺង តុលានិង៣-អ៊ុន មាសសម្បត្តិ។

ដោយឡែក៣ប្រភេទកីឡាផ្សេងទៀតកំពុងប្រកួតជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ កីឡាប៉េតង ផ្នែកនារី ។ កីឡា សីប៉ាក់តាក្រ និងបាល់ទាត់ កំពុងមានប្រៀបឈ្នះលើដៃគូប្រកួតរៀងៗខ្លួន៕ សារីម

___________ __________________________________ ___________._

____________

946446_196175177428032_3608417136287104627_n

1653366_953935761354221_3546133810357322996_n

10264303_953935854687545_3789880863041158639_n

...

___________ __________________________________ ___________

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print