ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ ពីប្រធានដឹកនាំប្រតិភូកីឡាកម្ពជា លោក ប៊ូជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាឲ្យដឹងកាលពីវេលម៉ោង១២ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ថា ក្រុមកីឡាករ កីឡាការិនីប៉េតងកម្ពុជា ទទួលបាន មេដាយមាស ១គ្រឿង និងមេដាយប្រាក់ ១គ្រឿងហើយលើវិញ្ញាសាវាយគូចំរុះ។
ចំណែកឯក្រុមកីឡាករ វាយកូនឃ្លីលើតុ កម្ពុជាក៏ទទួលបានមេដាយមាស១គ្រឿងដែរ លើវិញ្ញាសាវាយ៣នាក់ទល់៣នាក់ មានដូចជាទី១-កីឡាករសំណាង វីរ:បុត្រ ទី២-សឺង តុលានិង៣-អ៊ុន មាសសម្បត្តិ។
ដោយឡែក៣ប្រភេទកីឡាផ្សេងទៀតកំពុងប្រកួតជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ កីឡាប៉េតង ផ្នែកនារី ។ កីឡា សីប៉ាក់តាក្រ និងបាល់ទាត់ កំពុងមានប្រៀបឈ្នះលើដៃគូប្រកួតរៀងៗខ្លួន៕ សារីម
...