ភ្នំពេញ៖ អាជ្ញាធរសង្កាត់និងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងកន្លែងជល់មាន់និងអាប៉ាេងមួយកន្លែងនៅវេលាម៉ោង ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ និងប្រជាការពារសង្កាត់ស្ទឹងមានជ័យ បានចុុះទៅបង្ក្រាបទីតាំងលេងលល្បែងជល់មាន់ និង អាប៉ោង នៅភូមិដំណាក់ធំ៣ ផ្លូវសេះស សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ អ្នកលេងត្រូវបានរត់ចែកជើងគ្នាពេលដែលកម្លាំងចំរុះចុះទៅដល់ បន្សល់ទុកតែសំភារអាប៉ោង និង សៃវៀនភ្នាល់មាន់តែប៉ុនណោះ។ ទីតាំងត្រូវបានរុះរើ ដោយកំលាំងចំរុះ ដែលបញ្ជាផ្ទាល់ដោយលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ៕ សណ្ដោស
...