លិខិតមិត្តអ្នកអាន៖ កណ្តុមឆែប! អភិបាលខេត្តកំពង់ឆ្នាំងចេញលិខិតផ្លូវការអញ្ជើញមន្ត្រីចូលរួមហែជំនួន

ចែករំលែក៖

មិនដឹងនិយាយយ៉ាងម៉េច? ចង់តែសើច! សើចព្រោះប្រទះឃើញលិខិតមួយសន្លឹកដែលចុះហត្ថលេខា លោក ឈួរ ចន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លេខ១២០/១៦អ.ជ. ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ បានអញ្ជើញលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដើម្បីចូលរួមពិធីហែជំនូនការកូនលោក គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំងនៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹក នៅសង្កាត់បឹងកេងកង ក្រោយក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ។

វាជាលិខិតផ្លូវការដែលមានបោះត្រាប៉ុនចានគោម និងហត្ថលេខាដ៏ក្រវ៉េមក្រវ៉ាម របស់លោកឈួរ ចន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមន្ត្រី អ្នកមុខអ្នកការនៅខេត្តកំពង់ឆ្នាំងមួយចំនួនឲ្យចូលរួមហែជំនូនការកូនលោកទេសរដ្ឋមន្ត្រី គុយ សុផល ។ វាជាកំហុសដែរ ឬទេ? ពិតណាស់អាស្រ័យទៅលើការបកស្រាយរបស់បុគ្គលម្នាក់ៗ ។ ប៉ុន្តែពិធីរៀបមង្គលការ មិនមែនជាពិធីផ្លូវការរដ្ឋណាមួយឡើយ ផ្ទុយទៅវិញវាជាលក្ខណៈឯកជនទេ ។ ហេតុអ្វីបានជា លោកអភិបាលខេត្តប្រើត្រា ដើម្បីអញ្ជើញភ្ញៀវឲ្យចូលរួមហែជំនូនយ៉ាងដូច្នេះ? ឬមួយទាល់តែមានត្រាប៉ុនចានគោម ទើបមន្ត្រីទាំងនោះមកចូលរួមក្នុងពិធីហែជំនូន?

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទគិតថា វាដូចជាមិនទំនង។ អស់យ៉ាងណាស់ហើយត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ទូរស័ព្ទដាស់តឿនហៅគ្នីគ្នាឲ្យមកចូលរួមហែជំនូន គឺគ្រប់គ្រាន់ មិនចាំបាច់ដល់ថ្នាក់វាយត្រានោះឡើយ ។ ឬមួយក៏ដើម្បីបង្ហាញអំណាច? កម្ពុជាមានរឿងប្លែកៗបែបនេះឬ? ឬមួយគិតថា មិនអីទេ ជារឿងធម្មតា ៕ ប្រជាពលរដ្ឋម្នាក់

...

1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print