ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃ អភិបាលរាជធានីភ្នំពេញ ជាអធិបតីក្នុងពិធីតភ្ជាប់ មហាវិធីសម្តេច ហ៊ុន សែន ពីផ្លូវលេខ៣៧១ ច្រមុះជ្រូកក្បាលថ្នល់ទល់នឹងផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ឆ្លងកាត់ភូមិសាស្ត្រ ខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដល់ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប្រវែងសរុប ៩,១៦០ម៉ែត្រ ដែលរួមមាន ទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាង ។
សូមបញ្ជាក់ផងដែរថា ជាលិទ្ធផល៖
១-បានសង់គ្រឹះមហាវិធីបានប្រវែង ៨,៦៦០ម៉ែត្រ ស្មើនឹង៩៥% ។
២-អ៊ុតកៅស៊ូមានទទឹង ១៤ ម៉ែត្រ ប្រវែង ១,៨០០ម៉ែត្រ ។
៣-បានសាងសងលូទឹកភ្លៀង និងលូទឹកប្រើប្រាស់ មានមុខកាត់ ០.៨០ ម៉ែត្រ ដល់ ១.២ ម៉ែត្រ សងខាងផ្លូវបានប្រវែង ៣, ០០០ម៉ែត្រ ។
៤-បានសាងសងលូជ្រុងសំរាប់បង្ហូរទឹកភ្លៀងកាត់ទទឹងផ្លូវ មានមុខកាត់ពី ១.៨០ ម៉ែត្រ ដល់ ២.៦០ ម៉ែត្រចំនួន ១២កន្លែង មានប្រវែងសរុប ៧២០ម៉ែត្រនិងសាងសង់ស្ពាន់បេតុចំនួន ២កន្លែង មានទទឹង ៣០ម៉ែត្រ និងបណ្តោុ ១៤០ម៉ែត្រ ។
វិសាលភាពនៃមហាវិថីនេះបានជួយសម្រួលដល់ការកក់ស្ទះចរាចរបច្ចុប្បន្នឲ្យមានភាពកាន់តែប្រសើរនៅក្នុងរាជធានីភ្នំពេញ៕ សុខ ខេមរា