ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាខណ្ឌមានជ័យ បានចុះហាមឃាត់និងបិទទីតាំងអាហារដ្ឋាន សម្រស់បុប្ផា២៧១ ដែលមិនអនុវត្តន៍តាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ចាក់ថា ដេីម្បីអនុវត្តន៍តាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឲ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ អនុវត្តចាប់ពីម៉ោង ២៣៖៥៩នាទីយប់ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ គឺកម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បានចុះល្បាតក្នុងភូមិសាស្ត្រ ក៏ឃេីញមានទីតាំងខាងលេីមិនអនុវត្តន៍តាម ទេីបធ្វេីការចុះហាមឃាត់ និងបិតជាបណ្ដោះអាសន្ន ។ ដោយឡែកចំពោះម្ចាស់ទីតាំង និងភ្ញៀវដែលចូលទៅអង្គុយផឹកសុី គឺអាជ្ញាធរធ្វេីការអប់រំ ធ្វេីកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន
គួរបញ្ចាក់ថា ការដាក់ចេញជាបទបញ្ជាឲ្យគណៈបញ្ជាការឯកភាពទាំង១៤ អនុវត្តឱ្យបានម៉ឹងម៉ាត់ខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ Video Conference ក្រោមអធិបតីលោក ឃួង ស្រេង ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ៕ ដោយ ៖ ភារ៉ា ដង្កោ