អាជ្ញាធរខេត្តឧត្ដរមានជ័យ៖ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ០៣ខ្នង នៅភូមិត្រពាំងប្រាសាទ និងទីតាំងចំនួន ០៤កន្លែងទៀត ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ អាជ្ញាធរខេត្តឧត្ដរមានជ័យ​ បានចេញសេចក្ដីសម្រេច ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ និងបិទខ្ទប់ទីតាំងចំនួន ០៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ​ បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​ បន្ត​រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១២៥ ករណីបន្ថែមទៀត នៅថ្ងៃទី២៩ ខែកក្កដាម្សិលមិញ​នេះ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធរ​សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»។

​គួរ​បញ្ជាក់​ថា​ ដោយគិតត្រឹមម៉ោង​ ៥និង៣០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩​ សរុប​ចំនួន៤.៦៩០ ករណីហេីយ។ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៣៦២ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣២៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៧៧៣ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៩០៩ នាក់ និងស្លាប់ចំនួន ០៨នាក់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print