សម្ដេចតេជោ បានលើកឡើងថា រហូតមកទល់នឹងពេលនេះប្រជាពលរដ្ឋកម្ពុជាចាក់វ៉ាក់សាំងចិនបានប្រមាណ ជាង៧លាននាក់ទៅហើយ !

ចែករំលែក៖

ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានថ្លែងរំលឹកថា, កន្លងទៅមានក្រុមមួយចំនួនបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើវ៉ាក់សាំងចិន ថាចាក់បណ្ដាលឲ្យពិការ គ្រោះថ្នាក់ ឬបណ្ដាលឲ្យស្លាប់ ទីបំផុតរាជរដ្ឋាភិបាលកម្ពុជា បានខិតខំ ចាក់វ៉ាក់សាំងរបស់ចិនបានជោគជ័យជូនប្រជាពលរដ្ឋ បានប្រមាណជាង ៧លាននាក់រួចអស់ហើយ។

សម្តេចតេជោ ហ៊ុនសែន លើកឡើងថា, មានន័យថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១​ មាន​ ៧៣,០៥%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ ។
សម្ដេចមានយន្តការគិតរួចជាស្រេច ត្រូវតែធ្វើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ និងកុមារដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ សរុបទាំងអស់ ចំនួន១២នាក់ឲ្យបានមុនថ្ងៃកំណត់ផងដែរ។
សម្ដេចបានលើកឡើងផងដែរថា, សម្ដេចសប្បាយចិត្តចំពោះ លោកតា លោកយាយ ដែលមានអាយុចាប់ពី ១០០ ឆ្នាំរហូតដល់ ១១៣ ឆ្នាំ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំង covid 19 ។ ដូច្នេះសម្ដេចក៏បានជួយឧបត្ថម្ភថវិកាដោយផ្ទាល់របស់សម្ដេចជូនទៅលោកតាលោកយាយ ផ្ដល់តាមរយៈលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
សម្ដេចបានលើកឡើងថា, យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ ១២ ឆ្នាំដល់ ១៧ឆ្នាំ គឺជាវិធានការមួយដ៏ល្អសំរាប់ការពារការឆ្លងនៅក្នុងក្រុមគ្រួសារ ដោយសារតែជំងឺកូវីដ-១៩ ពេលនេះនៅតែគំរាមកំហែងដល់ប្រជាពលរដ្ឋក៏ដូចជា នៅក្នុងក្រុមគ្រួសារនីមួយៗផងដែរ មានន័យថាការចាក់វ៉ាក់សាំងនេះការពារក្នុងរង្វង់គ្រួសារនីមួយៗ ពិសេសធានាបានជាទំពាំងស្នងឫស្សីឲ្យបានរឹងមាំ ជាសសរទ្រូងនៃប្រទេសជាតិ ជាពិសេសជាធនធានមនុស្ស ដើម្បីឲ្យមានអនាគតល្អ កាត់បន្ថយអត្រាមរណៈរបស់កុមារ យើងត្រូវការពារសម្រាប់កុមារ និងយុវវ័យ ឲ្យជៀសផុតពី ការឈឺធ្ងន់ធ្ងរ ព្យាបាលឆាប់ជា ឬបញ្ចៀសបានការព្រោះថ្នាក់ដល់ជីវិត ។
សម្ដេចបានបន្តថា, យើងក៏អាចនឹងបើកសាលារៀនឡើងវិញ។ យ៉ាងហោចណាស់ក៏ត្រឹមអនុវិទ្យាល័យផងដែរ ខណៈការបិទសាលារៀនកន្លងទៅបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃការសិក្សារបស់កុមារ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print