ភ្នំពេញ៖ អនុវត្តតាមសារាចរណែនាំ លេខ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ១៣៥ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការដាក់ចេញនូវិធានការរដ្ឋបាល សម្រាប់រយៈពេល ១៤ ថ្ងៃ(ដប់បួនថ្ងៃ) គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ក៏ដូចជាបទបញ្ជាដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
សូមបញ្ជាក់ថា យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បន្តចាត់លោកស្នងការរង ដឹកនាំកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តឈរជើងត្រួតពិនិត្យតាមបណ្តាគោលដៅ និងចុះល្បាតក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងការបន្តអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ៕
ដោយ៖សិលា