លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​៖​ អញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា​ និងទិសដៅការងារសម្រាប់ខែសីហា​ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២១​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា​ និងទិសដៅការងារសម្រាប់ខែសីហា​ ឆ្នាំ២០២១​ ដោយក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោកនាយការិយាល័យ​ជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤​ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​ ។

ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំលោកស្នងការររងទទួលផែនសេនាធិការ​ បានអានរបាយការណ៍អំពីលទ្ធផលការងារដែលអនុវត្តបានក្នុងខែកក្កដា​ បញ្ហាប្រឈម​ និងដំណោះស្រាយផ្សេង​ៗ​ដែលកេីតមានក្នុងការអនុវត្តការងារ​នាពេលកន្លងមក ជាកិច្ចបន្តក៏មានការចូលរួមមតិរបស់លោកស្នងការរងទទួលផែនធនធានមនុស្ស​ ទាក់ទងទៅនឹងការគ្រប់គ្រងវត្តមានរបស់មន្ត្រីតាមបណ្តាអង្គភាព​ ការយកចិត្តទុកដាក់លេីការផ្សព្វផ្សាយដល់មន្ត្រីក្នុងការថែរក្សាសុខភាព​ បង្ការ​ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ មតិចូលរួមរបស់ស្នងការរងទទួលផែនចរាចរណ៍​ ទាក់ទងទៅនឹងការអនុវត្តរឹតបន្តឹងចរាចរណ៍ និងមតិចូលរួមរបស់លោកស្នងការរង​ទទួលផែនសណ្តាប់ធ្នាប់​ ទាក់ទងទៅនឹងការចុះរៀបចំសណ្តាប់ធ្នាប់តាមគោលដៅនានា​ ជាពិសេសតាមគោលដៅជុំវិញផ្សារដេីម្បីរៀបចំឲ្យមានសណ្តាប់ល្អ​ កាត់បន្ថយការកកស្ទះ​ និងធ្វេីឲ្យមានសោភណ្ឌភាពល្អ​ ។​

បន្ទាប់ពីការចូលរួមមតិរបស់លោក​ លោកស្រីស្នងរងរួច​ លោកស្នងការ​ ក៏បានកោតសរសេីរដល់កងកម្លាំងទាំងអស់ដែលបានខិតខំលះបង់បំពេញភារកិច្ចជូនជាតិ​ ជូនអង្គភាព​ ជាពិសេសបម្រេីប្រជាពលរដ្ឋ​ ទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ឡេីយ​ ដូចជាការល្បាតដេីម្បីរក្សាសន្តិសុខ​ សុវត្ថិភាពជូនប្រជាពលរដ្ឋ​ ការការពារប្រតិភូជាតិ​ អន្តរជាតិ​ ជាពិសេសការអនុវត្តបម្រាមគោចរនៅពេលយប់រយ:ពេល១៤ថ្ងៃ​ ចាប់ពីថ្ងៃទី២៩​ ខែកក្កដា​ រហូតដល់​ ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង​ ៩:០០នាទីយប់​ ដល់ម៉ោង​ ៣:០០នាទីទៀបភ្លឺ​ ក៏ដូចជាការខិតខំបម្រេីសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសេីរ​ ។

ជាកិច្ចបញ្ចប់លោកស្នងការ​ បានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ត្រូវបម្រេីសេវាទូទៅជូនប្រជាពលរដ្ឋឲ្យបានល្អ​ ជាពិសេសលោក​ លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌ​ លោកអធិការ​ខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់តាមដានព័ត៌មាន​ ត្រូវតែឆ្លេីយតប​ ដោះស្រាយបញ្ហាប្រឈម​ និងចាត់វិធានការជូនប្រជាពលរដ្ឋ​ឲ្យបានឆាប់រហ័សបំផុត ២៤/២៤ម៉​ ជាពិសេសត្រូវលេីកទូរស័ព្ទរបស់ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print