អាជ្ញាធរ​ថៃ៖​ នៅ​តែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ចំនួន ជាង១៧​ម៉ឺន​នាក់,ខណៈ​អ្នកជំងឺបានស្លាប់ចំនួ​ន ១៧៨នាក់ទៀត

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៧,៩៧០ករណី , ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ​ ​អ្នកជំងឺចំនួន ១៧៨នាក់បន្ថែមទៀតដែរបានស្លាប់​ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា។

ជាក់ស្ដែង​ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៧,៧៩៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៧៥ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។

គួរជម្រាបថា​ នៅពេល​ការឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​ហក់​ឡើង​ខ្លាំង​នៅ​ថៃ លោកសង្ឃ​ខ្លះ​ចាប់ផ្តើម​ពាក់​សម្លៀកបំពាក់​ឈុត​ការពារកូ​វីដ​១៩​ដើម្បី​ជួយ​ដឹកជញ្ជូន​ធុង​អុកស៊ីសែន​​យក​សំណាក​តាម​ច្រមុះ​និង​ថែម​ទាំង​ជួយ​សែង​សព​ដាក់​ប៉ាឆា បន្ថែម​លើ​ការងារ​សូត្រធម៌​ជូន​ដំណើរ​ជនរងគ្រោះ​។​

ដោយ​ឡែក​មហាប្រូម​ផុង ចៅអធិការ​រង​នៅ​វត្ត​មួយ​ក្នុង​ក្រុង​បាងកក បាន​ប្រាប់​សារព័ត៌មាន​បារាំងកាលពីពេលថ្មីៗនេះ​ថា៖​«​ជនជាតិ​ថៃ​ជាច្រើន​នៅ​តែ​មិន​ត្រូវ​បាន​ប្រព័ន្ធ​សុខាភិបាល​រដ្ឋ​មិន​អើពើ​។​ យើង​យកចិត្តទុកដាក់​​មើលថែ​គ្រប់​អ្នក​ដែល​ចង់អោយ​យើង​ជួយ​»​។​ ជាក់ស្ដែង​ចាប់តាំងពី​ថ្ងៃ​២១​កក្កដា​មក ព្រះ​អង្គ​និង​សង្ឃ​ជាច្រើន​អង្គ​ទៀត​បាន​និង​កំពុង​ធ្វើកា​រ​តាម​សង្កាត់​ក្រីក្រ​ក្នុង​ក្រុង​បាងកក ដោយ​ចែក​ធុង​អុកស៊ីសែន ចែក​អាហារ​និង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​​ទៅអោយ​អ្នកត្រូវការ ព្រមទាំង​យក​សំណាក​ដើម្បី​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ថែម​ទៀត​។​

បច្ចុប្បន្ន ប្រទេសថៃ​ ត្រូវ​បានគេមើលឃើញថា៖ កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាតត្បាត COVID-19 យ៉ាងគំហុក ជាពិសេសគឺវីរុសបម្លែងថ្មី Delta ដែលបាននិងកំពុងធ្វើឲ្យទីក្រុងបាងកក និងខេត្តជុំវិញនោះ មើលឃើញកំណើនអ្នកជំងឺរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដែលនាំឲ្យវិស័យសុខាភិបាល ទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៣៣,២៨៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៥,១៦៨នាក់ និងអ្នកជាសះស្បើយវិញ ៤១៩,២៤១នាក់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print