ភ្នំពេញ៖ ដោយយោងគោលការណ៍ដឹកនាំរបស់ លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង ៦ព្រលប់ថ្ងៃចន្ទទី០២ ខែសីហា ឆ្នាំ២០២១ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះធ្វើការបិទទីតាំងសណ្ឋាគារ Queen Grand Boutique Hotel ស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ២៥៨ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយពីទទួលបាននូវគោលការណ៍ដឹកនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបិទទីតាំងដែលសង្ស័យមានអ្នកពាក់ព័ន្ធនឹងវីរុសកូវីដ១៩ ហើយទីតាំងខាងលើនេះ ក្រុមការងារសង្ស័យមានអ្នកជាប់ពាក់ព័ន្ធនឹងវីរុសកូវីដ១៩ ។
ជាមួយគ្នានេះ ក្រុមការងារបានណែនាំដូចខាងក្រោម ៖
*១. ម្ចាស់ត្រូវបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្ន ។
*២. ម្ចាស់ទីតាំងត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
*៣. អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
*៤. ម្ចាស់ទីតាំងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ រួចអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅយកសំណាកតាមវិធានសុខាភិបាល ។
*៥. ម្ចាស់ទីតាំងត្រូវបាញ់ថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ ។
*៦. ក្នុងករណី ម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌនឹងអនុវត្តតាមច្បាប់ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ និងជម្ងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ។
ក្រោយប្រតិបត្តិការ អាជ្ញាធរបានបញ្ចប់កំណត់ហេតុនៅវេលាម៉ោង១៨ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល៕ដោយ៖ស តារា