ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ អញ្ជេីញចូលរួមកិច្ចប្រជុំតាមរយៈ Zoom Meeting ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ស្តីពីការដកពិសោធន៍នៃការអនុវត្តបម្រាមគោចររយ:ពេល ៤ថ្ងៃកន្លងមក ( ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី០២ សីហា ឆ្នាំ២០២១ ) និងបន្តអនុវត្តតាមសេចក្តីសម្រេចស្តីពីការអនុវត្តបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។
ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ប្រភេទថ្មី ដែលតា ( Delta ) សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសចូលរួមអនុវត្តបម្រាមគោចរចាប់ពីថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ៕ដោយ៖សហការី