មនុស្សប្រុសស្រី៦នាក់ ត្រូវនគរបាលខណ្ឌទួលគោក ឃាត់ក្នុងផ្ទះសំណាក់ ហេង ហួរ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៦នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក ចុះប្រតិបត្តិការបង្ក្រាបក្រុមអ្នកប្រើប្រាស់ថ្នាំញៀន ដែលលួចសំងំក្នុងផ្ទះសំណាក់យីហោ ហេង ហួរ បន្ទប់លេខ០០២,បន្ទប់លេខ១០៤,បន្ទប់លេខ២០៤,បន្ទប់លេខ៣០២ និងបន្ទប់លេខ៣០៣ ស្ថិតនៅផ្ទះលេខ៩អា ផ្លូវលេខ២២១ ក្រុមទី២សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ជាលិទ្ធផលឃាត់ខ្លួនមនុស្សនិងដកហូតបានថ្នាំញៀនរួមទាំងឧបករណ៍សម្រាបជក់ផងដែរ ។

ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ ដឹកនាំផ្ទាល់ដោយលោក សុីម ពិសិដ្ឋ អធិការរងផ្នែកយុតិធម៍ខណ្ឌទួលគោក ចុះមកសហការជាមួយនគរបាលមូលដ្ឋានប៉ុស្តិ៍ផ្សារដេប៉ូទី២ និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាំ សុផារី អមសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ សុខា វណ្ណដា ហៅ ដា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នៅក្នុងបន្ទប់លេខ៣០២ ( ឃាត់ខ្លួនជនសង្ស័យ០២នាក់ ) ។

ទី២-ឈ្មោះ ស្រេង សុវណ្ណដារ៉ា ហៅ ង៉ោល ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិ បាក់ខែងលើ ផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យក ៖ ដបកែច្នៃជាឧបករណ៍ជក់ គ្រឿងញៀន ចំនួន០១ , ក្រដាសអាលុយមីញូម០២ បន្ទះ ,កូនថង់សំរាប់ច្រកគ្រឿងញៀន ០១ និងដែកកេស ចំនួន ០៤ នៅក្នុងបន្ទប់លេខ៣០៣ (ឃាត់ខ្លួនជនសង្ស័យ ០១នាក់)។

ទី៣-ឈ្មោះ ចាន់ រ៉ូហ្សា ហៅ ហ្សា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។ វត្ថុតាងចាប់យក ៖ ក្រាមសថ្លានៅសល់បន្តិចក្នុងថង់ , ក្រដាសអាលុយមីញូម ០៣បន្ទះ និងដែកកេស ០១ នៅក្នុងបន្ទប់លេខ២០៤ ( ឃាត់ខ្លួនជនសង្ស័យ ០២នាក់)។

ទី៤-ឈ្មោះ រស់ វាសនា ហៅខ្មៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ២២ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

ទី៥-ឈ្មោះ សឿង ភួង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ហេង ហេង ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ វត្ថុតាងដែលបានចាប់យក ៖ ក្រាមពណ៌សថ្លា ជន សង្ស័យចាក់ចូលចានបង្គន់ , ទុយោកាត់ជាប្រដាប់ចូក គ្រឿងញៀន ចំនួន០២ ,ទុយោសំរាប់ជក់គ្រឿងញៀន ០២ និងក្រដាសអាលុយមីញូម ០២បន្ទះតូច នៅក្នុងបន្ទប់លេខ១០៤ (ឃាត់ខ្លួនជនសង្ស័យ ០១នាក់)។

ទី៦-ឈ្មោះ ភឿន ណាលិ ហៅ ត្រេន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិខ្នាច ខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ វត្ថុតាងដែលបានចាប់យក ៖ ក្រដាសអាលុយមីញូម ០៣បន្ទះ និងដែកកេស ចំនួន ០១ ។

តាមប្រភពព័ត៍មានពី លោក សីុម ពិសិដ្ឋ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួន ជនសង្ស័យប្រុសស្រីទាំង៦នាក់ ដែលប្រើប្រាស់ថ្នាំញៀនខាងលើនេះ គឺលោកបានធ្វើការស្រាវជ្រាវ រហូតទទួលបានព័ត៍មានសម្ងាត់ថា ជនសង្ស័យទាំងនោះកំពុងតែនាំគ្នាប្រមូលផ្ដុំជក់គ្រឿងញៀនជារៀងរាល់ថ្ងៃនៅក្នុងផ្ទះសំណាក់ យីហោ ហេង ហួរ ទើបលោកដឹកនាំកម្លាំងចម្រុះ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងផងនោះ ក៏ឆ្មក់ចូលឆែកឆេរនៅក្នុងបន្ទប់ផ្ទះសំណាក់ទាំងអស់ ជាលិទ្ធផលឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់កំពុងតែធ្វើសកម្មភាពជក់ថ្នាំញៀនផងដែរ ។

ក្រោយប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះជនសង្ស័យប្រុសស្រី៦នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

20160323210204

20160323210207

20160323210205

20160323210206

20160323210148

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print