ស្រ្តី២​នាក់​ម្តាយនិងកូន ចាញ់បោកមេខ្យល់ យកមក​ប្លុង​ចោលក្នុងចម្ការមីន  ពេលធ្វើតេស្តឃើញវិជ្ជមានកូវីដ-19

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  ​សមត្ថកិច្ចឈរជើងតាមព្រំដែនបានសង្រ្គោះស្រ្តី២នាក់ម្តាយនិងកូនរួចយកទៅជំនាញធ្វើតេស្តរកមេរោគកូវីដ19 ឃើញវិជ្ជមាន បន្ទាប់ពីចាញ់បោកមេខ្យល់ យកមក​ប្លុង​ចោលក្នុងចំការមីន ជិតព្រំដែនកម្ពុជា.ថៃ។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៣ ខែសីហាឆ្នាំ២០២១ ត្រង់ចំណុចក្នុងចម្លារមីន​ក្បែរ​ប៉ុស្ដិ៍ប្រាសាទត្បែង ស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជា
អាជីវករ​លក់ដូរនៅផ្សាររុងគ្លឿ​ពីរ​នាក់​ម្តាយកូន បានចាញ់បោកមេខ្យល់យកមក​ប្លុង​ចោលក្នុងចម្ការមីន​នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង រត់ធ្លាក់ប្រឡាយបាក់ជើងត្រូវសមត្ថកិច្ច​ចម្រុះ​សង្គ្រោះទាន់។

សមត្ថកិច្ចចម្រុះ​បានបញ្ជាក់ឲ្យដឹងថា ពេលកម្លាំងកំពុងដើរល្បាតនៅតាមបន្ទាត់ព្រំដែន ស្រាប់តែឃើញស្ត្រី២នាក់ម្តាយនិងកូន រត់ចេញពីចម្ការមីន​ធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំហើយក៏ត្រូវសមត្ថកិច្ចចម្រុះ​បានធ្វើការ​ឃាត់យកមកសួនាំ។

បើតាម​ស្ត្រីរូបនោះ​បាននិយាយថា ខ្លួនជាអាជីវករលក់ដូរក្នុងផ្សារុងគ្លឿប្រទេសថៃ។ ក្នុងថ្ងៃកើតហេតុខ្លួននិងកូនបានឲ្យមេខ្យល់ជូនចេញពីផ្សាររុងគ្លឿចូលមកស្រុកខ្មែរវិញដោយស៊ីសងតាមតម្លៃ​ជូនដលដីខ្មែរ។លុះ ពេលនិយាយត្រូវគ្នាហើយមេខ្យល់បាន​ជូន​យក​មក​ប្លុង​ចោលក្នុងចម្ការមីន​ហើយដោយដឹងថា ត្រង់ចំណុចនេះជាចម្ការមីន​គាត់ក៏នាំកូនរត់ធ្លាក់ប្រឡាយ បណ្តាលឲ្យបាក់ជើងតែម្តង ហើយ​សំណាងណាស់បានជួបសមត្ថកិច្ចល្បាតនៅទីនោះជួយទាន់។

បន្ទាប់មកស្ត្រីម្តាយនិងកូនត្រូវក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សឃ់ញម្ដាយវិជ្ជមានកូវីដ-១៩ ក៏ត្រូវក្រុមសុខាភិបាលស្រុកថ្មពួក ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗដែរ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print