ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចឈរជើងតាមព្រំដែនបានសង្រ្គោះស្រ្តី២នាក់ម្តាយនិងកូនរួចយកទៅជំនាញធ្វើតេស្តរកមេរោគកូវីដ19 ឃើញវិជ្ជមាន បន្ទាប់ពីចាញ់បោកមេខ្យល់ យកមកប្លុងចោលក្នុងចំការមីន ជិតព្រំដែនកម្ពុជា.ថៃ។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៣ ខែសីហាឆ្នាំ២០២១ ត្រង់ចំណុចក្នុងចម្លារមីនក្បែរប៉ុស្ដិ៍ប្រាសាទត្បែង ស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជា
អាជីវករលក់ដូរនៅផ្សាររុងគ្លឿពីរនាក់ម្តាយកូន បានចាញ់បោកមេខ្យល់យកមកប្លុងចោលក្នុងចម្ការមីននៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង រត់ធ្លាក់ប្រឡាយបាក់ជើងត្រូវសមត្ថកិច្ចចម្រុះសង្គ្រោះទាន់។
សមត្ថកិច្ចចម្រុះបានបញ្ជាក់ឲ្យដឹងថា ពេលកម្លាំងកំពុងដើរល្បាតនៅតាមបន្ទាត់ព្រំដែន ស្រាប់តែឃើញស្ត្រី២នាក់ម្តាយនិងកូន រត់ចេញពីចម្ការមីនធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំហើយក៏ត្រូវសមត្ថកិច្ចចម្រុះបានធ្វើការឃាត់យកមកសួនាំ។
បើតាមស្ត្រីរូបនោះបាននិយាយថា ខ្លួនជាអាជីវករលក់ដូរក្នុងផ្សារុងគ្លឿប្រទេសថៃ។ ក្នុងថ្ងៃកើតហេតុខ្លួននិងកូនបានឲ្យមេខ្យល់ជូនចេញពីផ្សាររុងគ្លឿចូលមកស្រុកខ្មែរវិញដោយស៊ីសងតាមតម្លៃជូនដលដីខ្មែរ។លុះ ពេលនិយាយត្រូវគ្នាហើយមេខ្យល់បានជូនយកមកប្លុងចោលក្នុងចម្ការមីនហើយដោយដឹងថា ត្រង់ចំណុចនេះជាចម្ការមីនគាត់ក៏នាំកូនរត់ធ្លាក់ប្រឡាយ បណ្តាលឲ្យបាក់ជើងតែម្តង ហើយសំណាងណាស់បានជួបសមត្ថកិច្ចល្បាតនៅទីនោះជួយទាន់។
បន្ទាប់មកស្ត្រីម្តាយនិងកូនត្រូវក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សឃ់ញម្ដាយវិជ្ជមានកូវីដ-១៩ ក៏ត្រូវក្រុមសុខាភិបាលស្រុកថ្មពួក ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗដែរ៕