ក្រសួងសុខាភិបាលកម្ពុជា​៖ សម្រាប់ការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ជូនពលរដ្ឋ នៅតាមមន្ទីរពេទ្យរដ្ឋ​ គឺមិនគិតថ្លៃ​នោះទេ​

ចែករំលែក៖

ភ្នំពេញ៖ បេី​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃពុធទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទក្រសួង ស្តីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ (Rapid Test) ពីប្រជាពលរដ្ឋមកទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

ជាក់ស្ដែង​នៅក្នុង​លិខិត​ដដែលនោះ​ បានបញ្ជាក់បន្ថែមថា​ ដោយ​បើយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៕ដោយ​៖

សូម​អាន​ព័ត៌មាន​លម្អិត​នៅ​ក្នុង​លិខិតរបស់ក្រសួងសុខាភិបាល​ ដូចខាងក្រោម​នេះ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print