ភ្នំពេញ៖ បេីយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទក្រសួង ស្តីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ (Rapid Test) ពីប្រជាពលរដ្ឋមកទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
ជាក់ស្ដែងនៅក្នុងលិខិតដដែលនោះ បានបញ្ជាក់បន្ថែមថា ដោយបើយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៕ដោយ៖
សូមអានព័ត៌មានលម្អិតនៅក្នុងលិខិតរបស់ក្រសួងសុខាភិបាល ដូចខាងក្រោមនេះ៖
...