ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងលោក ហែម កន ចៅសង្កាត់បឹងសាឡាង នៅរសៀលថ្ងៃព្រហស្បត៌ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ យកសំណាក រកមេរោគកូវុិដ១៩ នៅភូមិ៤ ភូមិ៦ និងភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
នាឱកាសនោះ លោក ឯក ឃុនដឿន បានគូសបញ្ជាក់ថា ចូលក្នុងតំបន់ហានិភ័យយេីងត្រូវចេះការពារខ្លួនឱ្យល្អ ព្រោះប្រជាជនត្រូវការយេីង delta go away ។
លោកអភិបាលខណ្ឌ បន្តថា អំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ យកសំណាក រកមេរោគកូវីដ-១៩ ចំនួន ២២៤គ្រួសារនេះ ដោយក្នុង០១គ្រួសារទទួលបាន អង្ករ ទឹកស៊ីអ៊ីវ ត្រីខ និងមី ។
ជាមួយគ្នានេះ លោកអភិបាល ក៏សូមបងប្អូនបន្តរចូលរួមអនុវត្ត វិធានសុខាភិបាល និង ៣ការពារ ៣កុំ ជាប្រចាំ៕ដោយ៖សហការី