ប៉ូលិសប្រេស៊ីល ចាប់បានគ្រឿងញឿនកូកាអ៊ីន ១,៣តោន ពីប្រទេសតួកគី

ចែករំលែក៖

យន្តហោះធុនតូចមួយគ្រឿងដឹកគ្រឿងញៀន១,៣តោនត្រូវក្រុមប្រឆាំងគ្រឿងញៀនចាប់បាននៅក្នុងអាកាសយានដ្ឋាន Fortaleza ក្នុងរដ្ឋ Ceara ស្ថិតនៅភាគឦសាន្តនៃប្រទេសប្រេស៊ីល ក្រោយការហោះហើរចេញពីទីក្រុង Ribeirao Preto រដ្ឋ Sao Paulo ។ នៅថ្ងៃទី ៤ ខែសីហា កម្លាំងប៉ូលិសប្រេស៊ីល បានឲ្យដឹងថា កម្លាំងប៉ូលិស បានរកឃើញគ្រឿងញៀនដល់ទៅ១,៣តោននៅលើយន្ហតោះឯកជនមួយគ្រឿង ដែលហោះហើរចេញពីប្រទេសតួកគី ហើយគោលដៅចុងក្រោយគឺនៅទីក្រុង Brussels ប្រទេសប៊ែលហ្សិច។ តាមសារព័ត៌ TTXVN បានផ្សាយ យន្តហោះដឹកគ្រឿងញៀនត្រូវបានហាមប្រាមហោះហើយនៅ នៅអាកាសយានដ្ឋាន Fortaleza ក្នុងរដ្ឋ Ceara ក្រោយហោះហើរមកពីទីក្រុង Ribeirao Preto រដ្ឋ Sao Paulo ។ កម្លាំងប៉ូលិសប្រេស៊ីលបានឲ្យដឹងថា បានលាក់គ្រឿងញៀននៅក្នុងវ៉ាលី ចំនួន២៤វ៉ាលី។ កម្លាំងប៉ូលិស បានចាប់ខ្លួនមនុស្ស ម្នាក់ និងក្រុមអាកាសយានិក ៤នាក់ដែលជាជនជាតិតួកគី បញ្ជូនទៅកាន់ស្នងកាប៉ូលិសដើម្បីសួរចំឡើយ។ប្រេស៊ី មិនមែនជាប្រទេសផលិតគ្រឿងញៀនប៉ុន្តែជាទីតាំងកណ្តាលក្នុងការជួញដូរគ្រឿងញៀន យ៉ាងសំខាន់នៅលើពិភពលោក មកពីប្រទេសកូឡំបី ប៉េរ៉ូ ប៊ូឡាវី និងប៉ារ៉ាហ្គាយ។ ក្រុមជួញដូរគ្រឿងញៀនតែងតែប្រើប្រាស់ អាកាសយានដ្ឋាន កំពង់ផែ បណ្តាប្រទេសតំបន់អាមេរិកខាងត្បូង ធ្វើជាទីតាំងកណ្តាលដើម្បីជួញដូរគ្រឿងញៀនចូឡទៅកាន់ទឹកដីអាមេរិក និងអឺរ៉ុប៕ដោយ៖ធីរីណា

...

ប្រភព៖duvarenglish.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print