អាមេរិកមានគម្រោងអនុវត្តអ្នកដែលចូលទឹកដីអាមេរិកគឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់

ចែករំលែក៖

មន្ត្រីសេតវិមាន នៅថ្ងៃទី ៤ខែសីហា(ពេលវេលានៅអាមេរិក)បានប្រកាសឱ្យដឹងថារដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានឡើងគម្រោងស្នើដល់ពលរដ្ឋបរទេសទាំងអស់មុនពេលចូលទឹកដីអាមេរិក គឺត្រូវតែចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់ពីរដូស។ បើប្រៀបធៀបនិឹងពេលវេលានៃការឆ្លងកូវីដ-១៩ខ្លាំងបំផុតនៅឆ្នាំ ២០២០ និងដើមឆ្នាំ២០២១ ស្ថានភាពកូវីដ-១៩នៅអាមេរិក មានការថយចុះខ្លាំង ដោយអ្នកឆ្លងនិងស្លាប់ថយចុះជាច្រើនដោយសារតែការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានច្រើន។ ទាំងនោះជាមូលដ្ឋានគ្រឹះដើម្បីឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន អនុវត្តគោលនយោបាយសេដ្ឋកិច្ច ហើយកាត់បន្ថយជនបរទេសចូលក្នុងទឹកដីអាមេរិក។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា រដ្ឋាភិបាលអាមេរិកមានគម្រោងបើកដំណើរការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងដំណើរការវិស័យទេសចរណ៍ អាកាសចរណ៍ឡើងវិញ។ជាមួយគ្នា នេះដែរ សេតវិមានមិនទាន់ត្រៀមលក្ខណៈបើកទ្វារនៅឡើយទេដោយសារការឆ្លងរាលដាលកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា។ ក្រុមអ្នកជំនាញអាមេរិកកំពុងតែត្រួតពិនិត្យ ដើម្បីបើកដំណើរការ សេដ្ឋកិច្ចជាថ្មីឡើងវិញ ប៉ុន្តែជនបរទេសដែលចូលអាមេរិកគឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់។ ការឆ្លងកូវីដ-១៩ នៅអាមេរិក កើនឡើងខ្ពស់ជាថ្មីរយៈពេលចុងក្រោយនេះ ដោយនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប១១២,២៧៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៦៥៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ សរុបនៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៣៦,១៧៦,៤៧១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣១,២៩៩នាក់ និងជាសះស្បើយសរុប ២៩.៧៨លាននាក់៕ដោយ៖ធីរីណា

រូបថត៖REUTERS.

...

ប្រភព​៖afar.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print