ខេត្តកណ្តល៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅក្រុងតាខ្មៅ ខេត្តកណ្តាលមានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់គម្រោង The Center City Takhmao របស់ក្រុមហ៊ុនតាំង គួង គ្រុប។
ពិធីនេះត្រូវបានអញ្ជើញជាអធិបតី ពីសំណាក់ លោក បណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញជាកិត្តិយសពីសំណាក់លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា លោកស្រីឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសកិត្តិយសជាតិ អន្តរជាតិ សរុបប្រមាណ ៥០០ នាក់។
The Center City Ta Khmao គ្របដណ្តប់ទៅលើផ្ទៃដីប្រមាណ ១៥,៤៦៣ម៉ែត្រការ៉េ និងមានសួនច្បារព័ទ្ធជុំវិញលើផ្ទៃដីទំហំ ១០,៦៦៨ ម៉ែត្រការ៉េ។ គម្រោងនេះ មានរចនាបទស្ថាបត្យកម្មដ៏ទំនើប ជាមួយនឹងអគារខុនដូភ្លោះដែលមានកម្ពស់ ២៧ជាន់នៅចំកណ្តាល ដែលមានកម្ពស់ខ្ពស់ជាងគេនៅក្រុងតាខ្មៅ។ ខុនដូទាំង២មានបន្ទប់ស្នាក់នៅចំនួន ៤៨៤ព័ទ្ធជុំវិញដោយផ្ទះហាងពាណិជ្ជកម្ម (Shop house) ចំនួន៦០ អគារពាណិជ្ជកម្មចំនួន៨ ផ្សារលក់ទំនិញដែលមានកម្ពស់ ២ជាន់ ចំនួន ២ កន្លែងចតរថយន្តចំនួន ៣ជាន់៕
ដោយ៖ សុខ ខេមរា