សមត្ថកិច្ចឲ្យមនុស្សប្រុសស្រីចំនួន១៩នាក់ ដែលបានជួបជុំគ្នានៅភោជនីយដ្ឋាន (តាសេត) ពួកគេមិនបានល្មើសនឹងបម្រាមគោចរនោះទេ ហើយភោជនីដ្ឋានតាសេតនេះក៏ពុំបានធ្វើការបិទអាជីវកម្មដែរ !

ចែករំលែក៖

ភ្នំពេញ , សមត្ថកិច្ចឲ្យមនុស្សប្រុសស្រីចំនួន១៩នាក់ ដែលបានជួបជុំគ្នានៅភោជនីយដ្ឋាន (តាសេត) ពួកគេមិនបានល្មើសនឹងបម្រាមគោចរនោះទេ ហើយភោជនីដ្ឋានតាសេតនេះក៏ពុំបានធ្វើការបិទអាជីវកម្មដែរ ! នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។
លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា, នាព្រឹកនេះថា មនុស្សប្រុសស្រីចំនួន១៩នាក់ ដែលបានជួបជុំគ្នានៅភោជនីយដ្ឋាន តាសេត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែសីហានោះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះលែងវិញអស់ហើយ បន្ទាប់ពីពិនិត្យថាពួកគេមិនបានល្មើសនឹងបម្រាមគោចរនោះទេ ហើយភោជនីដ្ឋានតាសេតនេះក៏ពុំបានធ្វើការបិទអាជីវកម្មដែរ ខណៈភោជនីដ្ឋាននេះបានអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី០6 ខែសីហា ឆ្នាំ2021 ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, រកឃើញអ្នកឆ្លងថ្មី 588 នាក់ទៀត ជាសះស្បើយ 624 នាក់ និងស្លាប់ 19 នាក់ នៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2021៕


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print