លោក លី សាវេត ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០១៦នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ លោក លី សាវេត ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជនងាយរងគ្រោះចំនួន២០គ្រួសារ មកពី៤ភូមិ នៅក្នុងសង្កាត់ទឹកថ្លា។

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតាលោកយាយបងប្អូនទាំងអស់ លោកប្រធានកិត្តិយសអនុសាខា ក៏សូមលើកទឹកចិត្តឲ្យគ្រួសារទាំងអស់បន្តខិតខំប្រកបរបររកទទួលទានទៅតាមលទ្ធភាពជាបន្តទៀត ដើម្បីឲ្យជីវភាពបានប្រសើរឡើង។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១ក្នុងនោះមាន(មុង១ ភួយ១ ក្រម៉ា១ សារុង១) និងថវិកាមួយចំនួន។

ដោយឡែកនាថ្ងៃដដែល លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតរួមមាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១ក្នុងនោះមាន(មុង១ ភួយ១ ក្រម៉ា១ សារុង១) និងថវិកាមួយចំនួន ទៅផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រមានជំងឺចំនួន១គ្រួសារ ដល់លំនៅដ្ឋាន ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាផងដែរ៕

12523880_507851876084288_2878646439461625530_n

12063519_507851886084287_6788467888278476696_n

993567_507851939417615_5740947437611959050_n

1918076_507851959417613_5843429230497505768_n

12794634_507851992750943_4764623670421795771_n

12472786_507852049417604_1816033239123097074_n

12472752_507852092750933_249346633121698084_n

1918076_507852122750930_8405894640533016979_n

ដោយ៖ សុខ ខេមរា

១២៣

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print