ថ្ងៃ​នេះ​! អ្នកជំងឺកូវីដ​-១៩​ នៅថៃស្លាប់រហូតដល់​ចំនួន​ ២១២នាក់​,​ ខណៈ​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន​ ២១,៨៣៨នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត​ បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍ប្រចាំថ្ងៃស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,៨៣៨ករណីបន្ថែមទៀត,​ ខណៈ​អ្នកជំងឺកូវីដ​ ស្លាប់រហូតដល់​ចំនួន​ ២១២នាក់​ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

បើតាមក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា​៖​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២០,៩១៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៩២៣ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ​ ក៏មានអ្នកជំងឺចំនួន ២១,១០៨នាក់ផ្សេងទៀត ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

ដោយឡែក​សម្រាប់​យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការ COVID-19​វិញ​ គិតត្រឹមដើមសប្តាហ៍នេះ​ ថៃបានចាក់វ៉ាក់សាំង​ សរុបបានចំនួន​ ១៨.២លានដូស ក្នុងនោះប្រជាជន ៣.៩៩លាននាក់ (៥.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧៣៦,៥២២ករណី ក្នុងនោះមានអ្នកស្លាប់ ៦,០៦៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥១៧,០១២នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print