ពិធី​ប្រគល់​​​-ទទួល​កុំព្យូទ័រ​បន្ទះ (Tablets) ជូន​សាលារៀន​​ជ័យ​លាភី​ចំនួន​០៧ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​មន្ទីរ​អប់រំ​ទីក្រុង​ប៊ូ​សាន សាធារណរដ្ឋ​កូរ៉េ​

ចែករំលែក៖

ភ្នំពេញ, ការ​ជ្រើសរើស​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ដែល​ត្រូវ​ទទួល​បាន​កុំព្យូទ័រ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​មន្ទីរ​អប់រំ​ក្រុង​ប៊ូសាន ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ដាក់​ពាក្យ​ស្នើសុំ​មក​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​បាន​ឆ្លងកាត់​ការ​ធ្វើ​សម្រាំង​បញ្ជី និង​ការ​ធ្វើ​បទ​បង្ហាញ​ជូន​គណៈកម្មការ​វាយ​តម្លៃ​ដាក់​ពិន្ទុ ដើម្បី​ធ្វើការ​សម្រេច​ចុងក្រោយ។ គ្រឹះស្ថាន​សិក្សា​សាធារណៈ​ជយលាភី​នីមួយៗ​ទទួល​បាន​កុំព្យូទ័រ​បន្ទះ (Tablet) ថ្មី​ ម៉ាក Samsung ចំនួន ​៣០គ្រឿង រួម​ជាមួយ​ស្រោម​​សម្រាប់​ការពារ និង​ទូ​សាក​ថ្ម​ឆ្លាតវៃ​ចំនួន​០១ ផង​ដែរ ដែល​គិតជា​ទឹក​ប្រាក់​សរុប ១១,៣៧២.២៩ ដុល្លារ​អាមេរិក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ។

គ្រឹះស្ថាន​សិក្សា​សាធារណៈ​ជយលាភី​ទាំង​០៧ ដែល​ទទួល​បាន​រួមមាន៖
១. វិទ្យាល័យ​ អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ
២. វិទ្យាល័យ បាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់
៣. វិទ្យាល័យ ហ៊ុន សែន​ ស្វាយជ្រំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
៤. វិទ្យាល័យ ជា ស៊ីម សន្ធរមុខ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៥. វិទ្យាល័យ សំរោងពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ
៦. វិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្រុកបាទី ខេត្តតាកែវ
៧. វិទ្យាល័យ ព្រះបិតាជាតិ ស្រុកកំពង់ត្រាច ខេត្តកំពត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​រវាង​ភាគី​កម្ពុជា-កូរ៉េ ត្រូវ​បាន​ចាប់​ផ្ដើម​​ជាមួយ​គ្នា​អស់​រយៈពេល​១៦ឆ្នាំ​ គិត​ត្រឹម​ឆ្នាំ​​ ២០២១​នេះ យោង​តាម​អនុស្សរណៈ​កិច្ច​​សហប្រតិបត្តិ​ការ​​ដែល​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចំនួន​០៣ រួមមាន៖​
១.ការ​លើក​កម្ពស់​សមត្ថភាព​មន្ត្រី​ជំនាញ​ និង​គ្រូ​ប​ង្រៀន​កម្ពុជា​ នៅ​កម្រិត​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ ឱ្យ​មាន​ចំណេះ​ដឹង​​​លើ​ការ​​​ប្រើប្រាស់​បច្ចេកវិទ្យា​​ព័ត៌មាន​ក្នុង​ការ​ស្រាវជ្រាវ​រៀន និង​បង្រៀន-រៀន

២. ការ​បត្ថម្ភ​នូវ​បរិក្ខារ​បច្ចេកទេស​ផ្នែក​ព័ត៌មាន​វិទ្យា និង​សម្ភារៈ​បច្ចេកទេស​ចាំបាច់​នានា​ ដើម្បី​ផ្តល់​លទ្ធភាព ​គ្រប់គ្រាន់​ដល់​អង្គភាព​ជំនាញ និង​សាលារៀន​អាច​អនុវត្ត​នូវ​ការ​អប់រំ​បាន​ដោយ​គុណភាព និង​ ប្រសិទ្ធភាព​ តាម​រយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​

៣.ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​បទ​ពិសោធន៍​រវាង​គ្នា​ទៅវិញ​ទៅ​មក ដើម្បី​ពង្រឹង​ចំណង​កិច្ច​សហប្រតិបត្តិ​ការនៃ​ភាគី ​ទាំង​ពីរ កម្ពុជា-កូរ៉េ​​​​​​​​៕

...

ដោយ, សិលា
​​​​​​​​​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print