ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខណ្ឌចំការមន គឺមិនមានការយកប្រាក់ដាច់ខាត បើសិនមានមន្ត្រីណានឹងការយកប្រាក់នេះ នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំមន្ត្រីនៃរដ្ឋបាលខណ្ឌ-សង្កាត់ផ្សារដើមថ្កូវ ចុះពិនិត្យមើលការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កុមារ-យុវវ័យ នៅក្នុងមូលដ្ឋានខណ្ឌចំការមន គឺមិនមានការយកប្រាក់ដាច់ខាត បើសិនមានមន្ត្រីពាក់ព័ន្ធ មានការយកប្រាក់ពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកុមារ-យុវវ័យ ដែលមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺនឹងត្រូវទទួលខុសត្រូវទៅតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ

លោក ថេង សុថុល បានបន្តថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ហើយថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូចជាការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គឺមិនគិតថ្លៃនោះទេ ហើយអាជ្ញាធរមានសមត្ថកិច្ច នឹងមានចំណាត់ការទៅតាមផ្លូវច្បាប់ចំពោះមន្ត្រីណា មានការពាក់ព័ន្ធនឹងការទទួលប្រាក់ពីបងប្អូនប្រជាពលរដ្ឋ ដែលវាធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល កុមារ-យុវវ័យ ដែលមានអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត19 ឲ្យបានគ្រប់ៗគ្នា ហើយសូមកុំគិតថា មិនមានវ៉ាក់សាំងសម្រាប់ចាក់ ព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីមកចាក់ជូនដល់បងប្អូនប្រជាពរដ្ឋ កុមារ និងយុវវ័យ អោយបានគ្រប់គ្នា ដើម្បីយើងអាចឈានទៅបើកដំណើរការសាលារៀន, ដំណើរការសេដ្ឋកិច្ច-សង្គមរបស់យើងឡើងវិញ ។

សូបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ សីហា មកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មានកុមារ-យុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅទូទាំងខណ្ឌចំការមន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២៤២៦នាក់ ដោយក្នុង១ថ្ងៃ ចាក់បានជាង ៣០០នាក់
នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ៕

...

ដោយ៖  ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print