រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៥នាក់,ជាសះស្បើយចំនួន ៧៨នាក់

ចែករំលែក៖

ខេត្តព្រៃវែង, នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៥នាក់,ជាសះស្បើយចំនួន ៧៨នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ ដូចខាងក្រោម:

១- ក្រុងព្រៃវែង                 ចំនួន ​២នាក់

២- ស្រុកព្រះសេ្ដច             ចំនួន ​២៣នាក់

៣-ស្រុកមេសាង               ចំនួន ៩នាក់

៤- ស្រុកពាមរក៍                 ចំនួន ​៥នាក់

៥- ស្រុកកំចាយមារ            ចំនួន ៤នាក់

៦- ស្រុកស្វាយអន្ទរ            ចំនួន​ ៣នាក់

៧- ស្រុកសុីធរកណ្ដាល       ចំនួន ៣នាក់

៨- ស្រុកបាភ្នំ                     ចំនួន ១នាក់

៩- ស្រុកពារាំង                   ចំនួន ១នាក់                      

១០-ស្រុកពាមជរ                 ចំនួន ១នាក់

១១-ស្រុកកញ្ជ្រៀច              ចំនួន ១នាក់

១២-ស្រុកពោធិ៍រៀង            ចំនួន ១នាក់

១៣-ស្រុកកំពង់ត្របែក        ចំនួន ១នាក់

 

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

– កុំប៉ះពាល់គ្នា ៕


...



ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print