រដ្ឋបាលរាជធានីភ្នំពេញ ផ្ដល់វាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី១ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ ដែលខកខានមិនបានយកទទួលចាក់សាំង ឬ ទើបគ្រប់អាយុ ១៨ ឆ្នាំ ក្រោយពេលបិទបញ្ចប់ យុទ្ធនាការក្នុងភូមិសាស្តរាជធានីភ្នំពេញ !

ចែករំលែក៖

ភ្នំពេញ, នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាស ស្តីពី ការផ្ដល់វា៉ក់សាំងការពារជំងឺកូវីដ-១៩ ដួសទី១ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ ដែលខកខានមិនបានយកទទួលចាក់សាំង ឬ ទើបគ្រប់អាយុ ១៨ ឆ្នាំ ក្រោយពេលបិទបញ្ចប់ យុទ្ធនាការក្នុងភូមិសាស្តរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា កន្លងមក អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាក់វា៉ក់សាំង ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ “ជុំទី១” សម្រេចបានស្ទើរតែ ១០០% និងបានបិទបញ្ចប់យុទ្ធនាការនៃ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ហើយបាននឹងកំពុងអនុវត្តកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសហគមន៍ ឈានទៅរក ប្រក្រតីភាពផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ នាពេលមុខនេះ។

យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមានអាយុពី ១៨ ឆ្នាំឡើងទៅ ខកខានមិនបានអញ្ជើញមកទទួលវ៉ាក់សាំងក្នុងអំឡុងពេលយុទ្ធនាការ ដោយមូលហេតុផ្សេងៗ រួមមាន៖ ស្ត្រីមានគ័ភ៌ទើបសម្រាលកូនរួច, អ្នកជាប់អនុវត្តវិធានចត្តាឡីស័ក, អ្នកមានបញ្ហាសុខភាពត្រូវព្យាបាល, អ្នកមានធុរៈ ចាំបាច់ខានមិនបាន និងយុវជនទើបគ្រប់អាយុ១៨ ឆ្នាំ ក្រោយពេលបិទបញ្ចប់យុទ្ធនាការ ជាដើម។ ក្នុងន័យនេះ អនុ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចអនុគ្រោះដល់ប្រជាពលរដ្ឋ ខាងលើនេះ អាចអញ្ជើញមកទទួលវា៉ក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មានទីតាំង ស្ថិតនៅអគារឡូត៍ទី២ ផ្លូវលេខ ១៣៤ កែងនឹងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានទទួលវា៉ក់សាំងដូសទី១ រួចហើយ សូមបន្តអញ្ជើញទៅទទួល វា៉ក់សាំងដូសទី២ នៅតាមទីតាំងដែលខ្លួនបានអញ្ជើញមកទទួលវា៉ក់សាំងដូសទី១ នាពេលកន្លងមក ស្របតាមសេចក្តី ជូនដំណឹងលេខ ០៥២/២១. សជណ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ចំពោះកុមារ និងយុវជន ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សូមមាតាបិតា និងអាណាព្យាបាល បន្ត ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីនាំយកបុត្រធីតា ឬសាច់ញាតិរបស់ខ្លួន ទៅទទួលវា៉ក់សាំងដោយឥតបង់ថ្ល នៅតាមទីតាំង និងកម្មវិធីការងារឱ្យបានទាន់ពេលវេលា ដូចបានកំណត់ក្នុងសេចក្តីជូនដំណឹងលេខ ០៥៤/២១ សជណ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ និងសេចក្តីជូនដំណឹងលេខ ០៥៦/២១ សជណ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ រដ្ឋបាលរាជធានីភ្នំពេញ កុំបីខាន។

ទន្ទឹមនឹងនេះ មុនពេលអញ្ជើញទៅទទួលវា៉ក់សាំង ចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក-កណ្ដាស់ ផ្ដាសាយ ពិបាកដកដង្ហើម រោគសញ្ញាផ្សេងទៀត សូមប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និងលទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ ណែនាំប្រតិបត្តិរបស់ក្រសួងសុខាភិបាល ឬ អញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ នៅតាមទីតាំងយកសំណាក របស់រដ្ឋ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត។ ជាមួយគ្នានេះ ក្នុងអំឡុងពេល អញ្ជើញមកទទួលចាក់វ៉ាក់សាំង សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ន ព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋ មានអាយុពី ១៨ ឆ្នាំឡើងទៅ ដែលខកខានមិនបានមកទទូលវ៉ាក់សាំងទើបគ្រប់អាយុ ១៨ ឆ្នាំ ក្រោយពេល បិទបញ្ចប់យុទ្ធនាការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងរូសរាន់អញ្ជើញមកទទួលវា៉ក់សាំងឱ្យ បានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print