ខេត្តព្រៃវែង, នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៥នាក់,ជាសះស្បើយចំនួន ៧៨នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ ដូចខាងក្រោម:
១- ក្រុងព្រៃវែង ចំនួន ២នាក់
២- ស្រុកព្រះសេ្ដច ចំនួន ២៣នាក់
៣-ស្រុកមេសាង ចំនួន ៩នាក់
៤- ស្រុកពាមរក៍ ចំនួន ៥នាក់
៥- ស្រុកកំចាយមារ ចំនួន ៤នាក់
៦- ស្រុកស្វាយអន្ទរ ចំនួន ៣នាក់
៧- ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់
៨- ស្រុកបាភ្នំ ចំនួន ១នាក់
៩- ស្រុកពារាំង ចំនួន ១នាក់
១០-ស្រុកពាមជរ ចំនួន ១នាក់
១១-ស្រុកកញ្ជ្រៀច ចំនួន ១នាក់
១២-ស្រុកពោធិ៍រៀង ចំនួន ១នាក់
១៣-ស្រុកកំពង់ត្របែក ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា ៕