មែន​ឬអត់​? តាមការស្រាវជ្រាវមួយបញ្ជាក់ថា៖​ កាហ្វេ​ជួយ​ប្រឆាំង​នឹងជំងឺកូ​វីដ​-១៩​

ចែករំលែក៖

អត្ថបទ​សុខភាព​៖​ ​ប្រហែល​ជាអ្នក​ដែលចូលចិត្តផឹក​កាហ្វេ​អាច​នឹង​រីករាយ នៅពេលដែល​ដឹងថា​មានការ​សិក្សា​ស្រាវជ្រាវ​មួយ​ ​បានបញ្ជាក់ឱ្យដឹងថា៖​ កា​រផឹក​កាហ្វេ​មួយ​កែវ​តូច​ ក្នុង​មួយថ្ងៃ​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺកូ​វីដ-​១៩​ ចំនួន​១០​ភាគរយ​។​ នេះបេី​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​នេះ​បាន​ចុះផ្សាយ​នៅ​ទស្សនា​វ​ដ្តី Nutrients។

ជាក់ស្ដែង​ទស្សនា​វ​ដ្តី Nutrients ​ត្រូវសារព័ត៌មានបរទេស​យកមក​ដកស្រង់ចេញ​ផ្សាយ​នៅ​ដើមខែ​សីហា​ ឆ្នាំ២០២១នេះ​ គេ​យល់ថា​៖​ កាហ្វេ​អាចជួយ កាត់បន្ថយ​ការ​ជំងឺ​កូ​វីដ​-១៩ ដោយសារ​តេ​ស្តតួនាទី​របស់​វា​នៅក្នុង​ការជួយ​ដល់ ប្រ​ព័​ន្ឋ​ភាពស៊ាំ​។ មិនតែប៉ុណ្ណោះ​គេ​បាន​ប្រៀបធៀប​អ្នក​ផឹក​កាហ្វេ​យ៉ាងហោចណាស់​មួយ​កែវ​តូច ទៅនឹង​អ្នក​ដែល​មិន​ផឹក​កាហ្វេ​ឬក៏​ផឹក​កាហ្វេ​តិចជាង​នេះ​។​

ដោយ​ឡែក​​លោក សាស្ត្រាចារយ្យ ខន ណេ​លី​ស ខាង​ផ្នែក​វេជ្ជសាស្ត្រ​បង្ការ​នៅ​មហាវិទ្យាល័យ វេជ្ជសាស្ត្រ​នៃ សាកល​វិទ្យា​ល Northwestern បាន​ដឹកនាំ​ការសិក្សា​ស្រាវជ្រាវ​នេះ​។ លោក​បាន​និយាយថា លោក មាន​ចំណាប់អារម្មណ៍​ចង់ដឹង​ទំនាក់ទំនង​អាហារ​នឹង កូ​វីដ​១៩ ពីព្រោះ​យើង​ដឹង ថា​អាហារ មាន​ឥ​ទ្ឋិ​ពល​លើ​ប្រ​ព័​ន្ឋ​ភាពស៊ាំ​ចំណែក​កូ​វីដ​១៩ ក៏​ទាក់ទង​នឹង​ប្រ​ព័​ន្ឋ​ភាពស៊ាំ​ដែរ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​អ្នក​វិ​ទ្យ​សាស្ត្រ​ព្រមាន​ថា​វា​មិន​មានន័យថា​កាហ្វេ​ឬ​អាហារ​អាច​ជំនួស​វ៉ាក់សាំង​បានទេ​។ វ៉ាក់សាំង​គឺជា​អាវុធ​សំខាន់បំផុត​ទប់ទល់ នឹង​កូ​វីដ​១៩។

​គួរជម្រាបថា​ មនុស្ស​ចំនួន​៣៨០០០​នាក់​ ​ដែល​បានធ្វើ​តេស្ត​កូ​វីដ-​១៩​ បាន​ចូលរួម​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ​។​

ជាមួយគ្នានេះ​ ​គេ​ក៏បាន​រកឃើញថា​អ្នក​ផឹក​កាហ្វេ​យ៉ាងតិច​មួយ​កែវ​តូច​ក្នុង​មួយថ្ងៃ​បន្ថយ​ហានិភ័យ​កូ​វីដ​១៩​ចំនួន​១០​ភាគរយ បើ​ប្រៀបធៀប​ជាមួយ​អ្នក​មិន​ផឹក​កាហ្វេ​និង​អ្នក​ផឹក​កាហ្វេ តិចជាង​នេះ​ផងដែរ​៕ដោយ​៖សហការី​

...

ប្រភពពី​៖ health.com.kh

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print