កញ្ញា Stella ទទួលយកការសុំទោសពីនារីម្នាក់នៅបាត់ដំបង ប៉ុន្តែព្រមានបក្សពួកមួយចំនួនទៀតឲ្យបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក្រោយពីកញ្ញា Stella បានប្រកាសទុកពេល ២៤ ម៉ោង ឲ្យនារីម្នាក់នៅខេត្តបាត់ដំបងដែលបានដៀល ប្រមាថ និងដៀមដាម មកកាន់នាង ឲ្យធ្វើការLive វីដេអូសុំទោស ជាសាធារណៈមុនពេលដែលនាងចាក់ការទៅតាមផ្លូវច្បាប់នោះ។ ម្សិលមិញនេះដែរនារីម្នាក់ដែលមានគណីយហ្វេសប៊ុកឈ្មោះ Santa Santo ហៅស្រីល័ក្ខនោះបានចេញវីដេអូសុំទោសនាងជាសាធារណៈហើយ។
គេចាំបានថាប៉ុន្មានថ្ងៃមុននេះមានការបញ្ចេញវីដេអូរបស់នារីខាងលើនេះដោយរិះគន់ទៅកាន់កញ្ញា Stella ជុំវិញករណីកញ្ញាStella និងបងថ្លៃនាងលោក កែវ បូរ៉ា បានបញ្ចេញសារប្រតិកម្មជុំវិញក្រុមហ៊ុនលក់ភេសជ្ជៈមួយបានទាក់ទងមកកញ្ញា Stella ឲ្យថតReview ភេសជ្ជៈ ជាថ្នូរនឹងទឹកក្រូចមួយកេស ដែលគេដឹងថាតម្លៃមិនដល់២០ដុល្លារផងនោះ។ នារីខាងលើនេះបានប្រើប្រាស់ពាក្យមួយចំនួនទៅកាន់Stella ដែលគេមិនដឹងទេថាតើនាងមានទំនាក់ទំនងអ្វីជាមួយនឹងក្រុមហ៊ុន ភេសជ្ជៈនោះដែរឬក៏អត់នោះទេ។ ទោះជាយ៉ាងណាកញ្ញា Stella ព្រមានចាត់វិធានការតាមផ្លូវច្បាប់នារីខាងលើដោយនាងទុកពល២៤ម៉ោង ឲ្យនារីម្នាក់នោះចេញមុខសុំទោសនាងជាសាធារណៈដើម្បីបញ្ចប់រឿង ដែលនាងថាពិតជាមិនចង់មានករណីប្តឹងផ្តល់កើតមានឡើងទេ ប៉ុន្តែដើម្បីជាការព្រមានទៅកាន់នារីខាងលើ និងបក្សពួកមួយចំនួនទៀតដែលបានបានបញ្ចេញសារដៀមដាមផ្លែផ្កានោះ។
នារីនោះបានបញ្ជាក់ដោយបានសុំទោសនូវរាល់កំហុសឆ្គងដែលនាងបានប្រព្រឹត្តិពិសេសលើការប្រើប្រាស់ពាក្យសម្តីមិនសមរម្យរួមទាំងការចែករំលែកប្រើប្រាស់ភាសាអសុរស និង Sticker អសីលធម៌ទៅលើកញ្ញា Stella ដែលធ្វើឲ្យប៉ះពាល់កិត្តិយស និងធ្វើឲ្យនាងនិងក្រុមគ្រួសារមិនសប្បាយចិត្តហើយនាងនឹងបញ្ចប់សកម្មភាពរបស់នាងចាប់ពីពេលនេះតទៅដែរ និងមិនឲ្យហេតុការណ៍នេះកើតមានឡើងជាថ្មីនោះដែរ។
ក្រោយការបញ្ចេញវីដេអូសុំទោសនេះដែរកញ្ញា Stella បានបញ្ជាក់ ថា កញ្ញាសម្រេចចិត្តទទួលយកការសុំទោសមួយនេះនិងរំពឹងថានឹងមិនកើតមានករណីបែបនេះជាថ្មីនោះឡើយ ប៉ុន្តែនាងក៏តាមសង្កេតមើលទៅកាន់ជនប្រុសស្រី៥ទៅ៦នាក់ផ្សេងទៀតដែលជាបក្សពួករបស់គាត់ដែលបានទាំងបញ្ចេញយោបល់ និងចែករំលែកដោយភ្ជាប់នូវភាសាអសុរសផងដែរ ហើយនាងពិតជាមិនចង់ឲ្យរឿងនេះធំវែងឆ្ងាយដែរ ប៉ុន្តែនាងគ្រាន់តែចង់ឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ចេះប្រើប្រាស់ប្រកបដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃនោះ។
គួរបញ្ជាក់ដែរថាកាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គមកាលពីថ្មីៗនេះក្រោយពីអតីតម្ចាស់ជ័យលាភីលេខ ១ លោក កែវ បូរ៉ា និងកញ្ញា Stella ជាប្អូនស្រីបានចេញប្រតិកម្មនូវសារមួយចំនួនអំពីការហួសចិត្តដែលត្រូវបានក្រុមហ៊ុនភេសជ្ជមួយហៅប្អូនស្រីឲ្យថតបែបបង្ហាញ(Review)ផលិតផលទឹកក្រូចមួយ ខណៈដែលតម្លៃដែលទទួលបានពីការថតនេះគឺដូរជាមួយនឹងទឹកក្រូចចំនួនមួយកេស និងត្រូវបានពួកគេលើកឡើងថាជាការមើលងាយនិងបន្ទាបតម្លៃសិល្បករ ប៉ុន្តែក្រុមហ៊ុនភេសជ្ជៈនោះមិនត្រូវបានពួកគេទម្លាយនៅឡើយទេថាតើជាក្រុមហ៊ុនមួយណានោះទេ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print