Breaking News, តើអ្នកគួរ ចាក់វ៉ាក់សាំង ឬទេ ប្រសិនបើ៖ មិនទាន់បានចាក់ ហើយបានឈឺ រួចជាវិញ !,ចាក់បាន ១ ដូស ហើយបានឈឺ រួចជាវិញ ! ! ចាក់បាន ២ ដូស ហើយបានឈឺ រួចជាវិញ !

ចែករំលែក៖

ភ្នំពេញ, តើអ្នកគួរ ចាក់វ៉ាក់សាំង ឬទេ ប្រសិនបើ៖មិនទាន់បានចាក់ ហើយបានឈឺ រួចជាវិញ ! ,ចាក់បាន ១ ដូស ហើយបានឈឺ រួចជាវិញ ! , ចាក់បាន ២ ដូស ហើយបានឈឺ រួចជាវិញ ! ,ត្រង់ចំណុចនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាតាមដានស្ដាប់ការបកស្រាយលម្អិតរបស់លោកស្រីវេបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បញ្ជាក់ដូចខាងក្រោម :
លោកស្រីវេបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា, ខ្ញុំសូមគោរពអនុញ្ញាត ជម្រាបជូនសារជាថ្មី មានករណីអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយគាត់ឈឺ , ក៏មានអ្នកចាក់វ៉ាក់សាំងដូសទី១ហើយ គាត់ឈឺ, ហើយក៏មានករណីអ្នកបានចាក់គ្រប់ពីរដងហើយ តែគាត់ឈឺ, ករណីនេះមាន មិនអត់ទេគ្រាន់តែវាតិច ឬក៏វាច្រើនអញ្ចឹងទៅណា , អញ្ចឹងអ្នកទាំងនេះ ក្រោយពីគាត់ឈឺ គាត់ជាទៅ អត់មានភាពចាំបាច់អីដែលត្រូវគាត់មកចាក់បាក់សាំងទេ ។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា, មិនបាច់ចាក់អី ដោយសារនៅពេលដែលគាត់ឈឺហ្នឹង សិរីរាង្គរបស់គាត់ហ្នឹងគឺបានរៀនសូត្រ បានធ្លើយតប ទៅនឹងជំងឺកូវីដ-19 នឹងរួចទៅហើយ ! ប្រសិនបើសិរីរាង្គគាត់ឆ្លើយតបមិនបាន ឬក៏សិរីរាង្គរបស់គាត់មិនអាចបង្កើតបាននូវកងការពារសម្រាប់វៃជាមួយវីរុស covid-19 គាត់អត់អាចជាបានទេ។ ការជារបស់គាត់ មានន័យថាគាត់មាន កងការពារពេញលេញ នៅក្នុងការវ៉ៃបក ហើយខ្ញុំក៏បានសាកល្បងមើលបន្តិចដែរ(តែសុំមិនបញ្ចេញឈ្មោះ) ទេ, នៅអ្នកដែលឈឺ ឈឺរួច យើងបានធ្វើតេស្តសាកមើល ថាតើគាត់មានការការពារនោះបែបណា,? នៅពេលដែលយើងធ្វើទៅយើងឃើញថា, ការការពាររបស់គាត់ហ្នឹង លើសពីរកម្រិតដែលគេកំណត់ទៅទៀត។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងទៀតថា, ចំណុចនេះមានន័យថាគាត់មាន ការការពារនោះមានពេញខ្លួនរបស់គាត់ហើយ ហើយយើងកន្លងមកនេះ អ្នកដែលគាត់ឈឺហើយគាត់ជាទៅវិញ ហើយក៏យើងសង្កេតឃើញថាគាត់អត់ឃើញឈឺត្រឡប់មកវិញដែរ។ ទោះបីជាមានការរាតត្បាតខ្លាំងបែបណាក៏ដោយ នៅតែយើងមិនទាន់ឃើញអ្នកដែលឈឺនោះ ត្រឡប់មកវិញឈឺវិញទៀតដែរ គឺមិនដែលឃើញនោះឡើយ។ ដូច្នេះវាបង្ហាញថាគាត់មាន ភាពសាំក្នុងខ្លួនរបស់គាត់ហើយ ។ អញ្ចឹងមិនត្រូវមានភាពចាំបាច់អ្វីដែលត្រូវឱ្យគាត់ទៅចាក់វ៉ាក់សាំងទេ យើងមានទៅហើយ យើងទៅចាក់ធ្វើអី ! វាអត់មានភាពចាំបាច់, ។
លោកស្រីបានលើកឡើងថា , បើតាមបច្ចេកទេស តាមការណែនាំរបស់អង្គការសុខភាពពិភពលោក គឺអ្នកទាំងហ្នឹង ក្រោយពីជាហើយ មិនមានភាពចាំបាច់អីត្រូវចាក់ទេ ក៏ប៉ុន្តែក្រោយ ចន្លោះពី 6 ទៅ 8 ខែ គឺគាត់អាចទទួលការចាក់វ៉ាក់សាំងបាន ប៉ុន្តែភ្លាមៗអត់មានភាពចាំបាច់ត្រូវចាក់ ។ ចំណុចនេះសូមឱ្យបងប្អូនយើងមានភាពច្បាស់លាស់ កុំឱ្យព្រួយបារម្ភ ថាខ្ញុំជាហើយមិនបានចាក់វ៉ាក់សាំង ពីព្រោះបើចាក់អ្នកដែលបានជាភ្លាមហើយនោះ ចាក់ទៅក៏ឥតប្រយោជន៍ដែរ ព្រោះខ្លួនយើងវាមានរួចទៅហើយ នូវកងការពារ ដូច្នេះយើងត្រូវទុកវ៉ាក់សាំងទាំងនោះចាក់ជូនបងប្អូនប្រជាពលរដ្ឋយើង មិនទាន់មានភាពសាំនោះជាការចាំបាច់បំផុត៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print