ភ្នំពេញ: កាលពីវេលាម៉ោង០២ៈ០០នាទីឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅចំនុចផ្ទះសំណាក់ផ្កាយមាស៩ ផ្លូវ៨១ សង្កាត់ផ្សារថ្មី២ ត្រូវបានកម្លាំង កងរាជអាវុធហត្ថខណ្ឌដូនពេញសហការជាមួយការិយាល័យគ្រឿងញៀន បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់(ស្រី០៧នាក់)ពាក់ករណីចែកចាយនិងប្រេីប្រាស់គ្រឿងញៀន។
សមត្ថកិច្ចបានអោយដឹងថាៈ វត្ថុតាងចាប់យករួមមានៈ-ក្រាមសថ្លាចំនួន០៦កញ្ចប់ធំ និង១៦កញ្ចប់តូច
-ម្សៅដុំ ពណ៏ស០១កញ្ចប់ធំ
-ម្សៅដុំពណ៏លឿង ០២កញ្ចប់ធំ
-ថ្នាំគ្រាប់WY១១គ្រាប់
-ម៉ូតូចំនួន០២គ្រឿងនិងសំភារះវេចខ្ចប់និងឧបករណ៏សំរាប់សេពគ្រឿងញៀនមួយចំនួន។
ក្នុងប្រតិបត្តិការនេះ កំលាំងបានឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ឈ្មោះ សឹង សុវណ្ណារ័ត្ន ភេទស្រី អាយុ៣៦ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង១៩នាក់រួមនិងម្ចាស់ផ្ទះសំណាក់ត្រូវបានកម្លាំង កងរាជអាវុធហត្ថខណ្ឌដូនពេញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ សុខ ខេមរា







