មន្ត្រីយោធាម្នាក់វាយអ្នករត់ម៉ូតូឌុបបែកមុខគ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបានរងរបួសបែកច្រមុះហូរឈាម ដោយសារតែត្រូវបុរសម្នាក់ជាមន្រ្តីយោធាស្រវឹងស្រាវាយ ព្រោះតែខឹងជិះម៉ូតូទៅប៉ះម៉ូតូរបស់ខ្លួនបន្តិចបន្តួច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ នiង១០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខក្លឹបកំសាន្ត​ តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ សូ ឃៀង អាយុ៤៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ចំណែកជនបង្កមានឈ្មោះ ហង្ស សុភា អាយុ៣០ឆ្នាំ មានមុខរបរជាមន្រ្តីយោធា (សិក្ខាកាមសាលាការពារជាតិ) បច្ចុប្បន្នស្នាក់នៅខណ្ឌមានជ័យ។

បើតាមសម្តីរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់មកពីដឹកភ្ញៀវវិញក៏បានជិះម៉ូតូត្រឡប់មកវិញលុះមកដល់កន្លែងកើតហេតុ ហើយក៏បានជិះម៉ូតូប៉ះកន្ទុយម៉ូតូបុរសខាងលើដែលចតឈប់ទិញឥវ៉ាន់ទីនោះ រួចគេក៏បានស្ទុះមកវាយរូបគាត់តែម្តង។ ប៉ុន្តែភាគីខាងយោធាបាននិយាយថា បុរសជាអ្នករត់ម៉ូតូឌុបជិះម៉ូតូមកប៉ះម៉ូតូខ្លួនហើយថែមទាំងវាយគេទៀត ដូច្នេះគេគ្រាន់តែវាយការពារខ្លួនតែប៉ុណ្ណោះ។

ក្រោយមកកម្លាំងសមត្ថកិច្ចបាននាំភាគីទាំង២ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងធ្វើការសម្របសម្រួលគ្នាដោយភាគីបង្កចេញសងថ្លៃព្យាបាល៣០ដុល្លារបញ្ចប់រឿង ហើយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏ព្រមទទួល៕

https://www.facebook.com/nkdnews/videos/538144003012005/

IMG_4993

IMG_4989

IMG_4990

IMG_4992

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print